ឱយុវវ័យអើយ!

យុវវ័យកំពុងតែយកជីវិតធ្វើជាដើមទុនដើម្បីតែភាពសប្បាយភ្លើតភ្លើន ពួកគេហាក់គ្មាន​ខ្លាចអី​បន្តិច​សោះ។ បងតូច បងធំ ដេញកាប់គ្នាដូចរឿងហុងកុង។ យុវជនកំពុងបានបង្កបញ្ហា និងធ្វើអោយ​លសង្គមមួយ នេះមាន ការ ព្រួយបារម្មណ៍។ យើងមើលឃើញយ៉ាងច្បាស់ថា យុវជនប្រើប្រាស់គ្រឿងញៀន​ដើម្បីសប្បាយ និងតាមការ បង្វក់របស់មិត្តភក្តិរបស់ខ្លួន ដែលជាកង្វល់ធំសម្រាប់សង្គម។ យុវវ័យក្មេងៗ បានចាប់ផ្តើម បង្កាត់ ភ្លើងស្នេហ៍ នាំគ្នាដើរលេងយ៉ាងពពាក់ពពូន។ យុវវ័យបានដាក់កាសិក្សាមួយឡែក ដោយនាំគ្នាគិតតែ ដើរលេង ធ្វើម៉េចអោយចេញពីផ្ទះបាន។

សីលធម៌របស់យុវជនកំពុងតែធ្លាក់ចុះគួរអោយកត់សំគាល់ ពោលគឺប្រពៃណីកំពុងដើរថយក្រោយ ស្របពេល បច្ចេកវិទ្យាកំពុងតែរីកចម្រើន។ សង្គមទំនើប​មិនបាន​ជួយយុវជនអោយអភិវឌ្ឍន៍ខ្លួន តែបែរជា​អោយ យុវវ័យយកវាមកបំផ្លាញអនាគតខ្លួនឯងទៅវិញ។ ភាព​ខ្ជិលច្រអូស​របស់យុវវ័យក្នុង​ការសិក្សា ធ្វើអោយ​យុវវ័យ ធ្លាក់ក្នុងផ្លូវមច្ចុរាជ។ យុវវ័យបាន​បង្កើត​បញ្ហាសង្គម និងធ្វើអោយរាំង​ស្ទះដល់​ការអភិវឌ្ឍ។

យុវជនជាចំនុចស្នូលដែលធ្វើអោយប្រទេស​អភិវឌ្ឍ និងភាពជឿនលឿនទៅបាន។ មិនថាក្នុងបរិបទ ដូចម្តេច ឡើយ យុវជន​ជា​កំលាំង​មិនអាចខ្វះក្នុងការស្ថាបនាប្រទេស។ តែពួកគេបែជាព្រឹត្ត​អំពើ​ឧបាយមុខ ដើរលេង ប៉ោឡែ និងរឿងអ្វីដែល​សង្គម​ស្អប់ខ្ពើម។ យុវជនត្រូវការការណែនាំ និង​អប់រំ​ដើម្បីអោយពួកដើរ​ផ្លូវត្រូវ និងធ្វើ ជាបុគ្គលគម្រូសម្រាប់សង្គម។ បែរជាបណ្តែតបណ្តោយ​អោយ​យុវជនទាំងអស់​ដើរលើ​ផ្លូវខុស​ទៅវិញ។ យុវជន មួយចំនួន​មិនបាន​ទទួលការអប់រំគ្រប់គ្រាន់ ខ្វះភាព​កក់​ក្តៅពីគ្រួសារ ខ្វះការ​តំរង់​ទិសពីសង្គម ខ្វះការ​ទទួល ពត៌មាន។ វាបានធ្វើអោយយុវជន​មានភាពឯកោ​មិន​ដឹងថាត្រូវធ្វើអ្វី និងធ្វើការសម្រេចចិត្តយ៉ាងដូចម្តេច ឡើយ។

យុវជន​ត្រូវការណាស់នូវផ្លូវខាងមុខសំរាប់​ការរៀប​ចំជីវិតរបស់ពួកគេ។ យើងត្រូវ​មានការចូលរួមពីយុវវ័យ និង អ្នកដែលពាក់ព័ន្ធដើម្បីដោះស្រាយ​បញ្ហាទាំងនោះអោយមានប្រសិទ្ធិភាព។ ឈរនៅលើបញ្ហា ពួក​គេមិនដឹង ធ្វើអ្វី មានតែសប្បាយតាម​សង្គមដែលពួកមិនបានគិតអ្វីអោយស៊ីជម្រៅអ្វីឡើយ មានតែ​សប្បាយ អោយអស់ខ្យល់ប៉ុណ្ណោះ។

Leave a comment