Cambodia’s Election Next Year

The Cambodian People Party and Cambodia National Rescue Party are really closely competitive for the national election 2018. What do people think about it? Who will be a winner and who is a loser?

Observers raised that the opposition party is still not strong enough to rule this country and replace the ruling party. But the ruling party is not what people need any more. More threats, intimidation and injustice push people need a new government for change which it has been enough for them.

2013 National election result is testing the CPP what they can respond and change their leadership and what reforms they implement. But they cannot satisfy what people need. So 2018 will be tough for them to win the election. The result will be unpredictable and need to be calm for the result and situation.

The CNRP is still in danger until the national election 2018 from the political tension and pressure for its activities to compete and prepare for the election. Leadership in the opposition party is blur for the public to trust them to lead the nation.

Cambodia strongman Prime Minister Hun Sen always warns of war if his party lose the election. Lack of confidence to win next election is a sign from what Prime Minister is talking. The internal in ruling party also is in question how they solidarize in the party.

Compare between the opposition and ruling party, the ruling party is still good in term of leadership and control the situation.

Based on different opinions, the ruling party still can win the next election even voters vote for the opposition party because they do not have other choices.

កុំចេះតែហ៊ាន

អ្នកខ្លាំងជាមួយមនុស្សផ្តាច់ការ រស់នៅមិនសូវបានសុខប៉ុន្មានទេ។ កុុំចង់យកពងទៅមាន់ជល់នឹងថ្ម កុំចង់អោយគេធ្វើក្តាមមជ្ឈូសទុកអោយ។ កុំចង់ប្រឆាំង កុំចង់មកលេងជាមួយអ្នកខ្លាំង។ កុំចេះតែចង់សាក ប្រយ័ត្នគ្មានសាកសពទៅវិញ។ កុំគិតថាប្រទេសអន្តរជាតិអាចការពារអ្នកបានអោយសោះ។ ក្រុមអ្នកវាយប្រហារ និងក្រុមអ្នកអែបអប ក្រុមអ្នកហែកហួរ ក្រុមគិញសំងាត់ ក្រុមបង្កប់ កងកម្លាំងប្រដាប់អាវុធ តុលាការ អំណាច លុយ ធនធានមនុស្ស មានគ្រប់ផ្លូវដើម្បីទប់ទល់ ចង់រាំក្បាច់អីក៏ចេះដែរ មិនដែរចាវ អោយតែហ៊ាន។

២០១៨ ល្អ ឬអាក្រក់សម្រាប់កម្ពុជា?

លទ្ធផលបោះឆ្នោត ឆ្នាំ២០១៨ មានសារសំខាន់ណាស់ សម្រាប់ការផ្លាស់ប្តូរអំណាចនៅកម្ពុជា។ វាជាការប្រកួតប្រជែងនយោបាយដ៏ខ្លាំង មិនធ្លាប់មានពីមុនមក។ អ្នកនយោបាយដឹកនាំដុះស្លែនៅកម្ពុជា កំពុងខិតខំប្រឹងប្រែងដើម្បីជោគជ័យរៀងៗខ្លួន។ គណបក្សកាន់អំណាចប្រឹងបំបែក និងកំទេគណបក្សប្រឆាំង។ តែឧបាយកលនេះមិនទាន់ទទួលបានជោគជ័យនៅឡើយទេ។ ឯគណបក្សប្រឆំាងប្រឹងរួបរួម និងទប់ទល់ការបំបែក និងកំទេចពីសត្រូវរបស់ខ្លួន។

តាមការវិវត្តន៍នយោបាយចុងក្រោយ គណបក្សប្រឆាំងកំពុងត្រូវបានគូប្រកួតធ្វើបាបតាំងពីក្រោយបោះឆ្នោត២០១៣មក។ រហូតមកដល់ពេលនេះ សកម្មជន និងមន្រ្តីសំខាន់ៗមួយចំនួនកំពុងតែមានសំណុំរឿងក្នុងតុលាការ និងមន្រ្តីមួយចំនួនកំពុងជាប់គុក។ ព្យុះភ្លៀងមុនពេលបោះឆ្នោត បានបង្កជាឧបសគ្គយ៉ាងខ្លាំងដល់គណបក្សប្រឆាំងដើម្បីប្រកួតដោយសេរី និងយុត្តិធម័។ នៅសល់ជាងមួយឆ្នាំទៀត ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នឹងចូលមកដល ចន្លោះពេលនេះ គឺជាពេលដ៏សំខាន់ដែលគណបក្សប្រឆាំងត្រូវពង្រឹងអ្នកគាំទ្រ និងសមាជិកគណបក្សនៅតាមមូលដ្ឋាន។ វាជាពេលលំបាក និងប្រឈមយ៉ាងខ្លាំង ដើម្បីត្រៀមខ្លួនប្រកួត ខណៈគណបក្សប្រឆាំងកំពុងរុះរើក្បាលម៉ាសុីនដឹកនាំ ដោយសារតែស្ថានភាពបង្ខំ និងការរៀបចំរបស់គូបដិបក្ខរបស់ខ្លួន។

រីឯគណបក្សកាន់អំណាច ខិតខំខ្លះដែរ ដើម្បីបង្ហាញសកម្មភាពថា ខ្លួនកំពុងតែធ្វើកំណែទម្រង់ដ៏សុីជម្រៅ។ តែបើមើលទៅ អាណត្តិនេះ ប្រជាជនអាចមើលកំណែទម្រង់ខ្លះដែរ តែមិនទាន់គាប់ចិត្តប្រជាជនទេ។ ក្រសួងមួយចំនួននៅតែ មិនប្រឹងប្រែងកែប្រែទម្លាប់ការងាររបស់ខ្លួន។ ហើយបញ្ហានយោបាយ បានអោយគណបក្សកាន់អំណាចប្រឹងប្រែងទប់ទល់គណបក្សប្រឆាំង។ រឿងពីរគណបក្សកាន់អំណាចកំពុងតែធ្វើក្នុងពេលតែមួយ គឺដឹកនាំប្រទេសនេះផង ហើយប្រឹងប្រែងទប់ទល់នឹងគណបក្សប្រឆាំងផង។

កំណែទម្រង់ទម្រង់ គ.ជ.ប ជាលទ្ធផលធំពីការបោះឆ្នោត ២០១៣។ បើទោះបីជាមានកំណែទម្រង់ ក៏អ្នកនយោបាយ និងម្ចាស់ឆ្នោត នៅតែមានមន្ទិលសង្ស័យចំពោះស្ថាប័នមួយនេះ។ សន្លឹកបៀរនៅក្នុងកណ្តាប់ គ.ជ.ប ដើម្បីសម្រេចអ្នកណាឈ្នះ អ្នកណាចាញ់។ ក្តីសង្ឃឹមរបស់គណបក្សប្រឆាំង គឹស្ថិតលើ គ.ជ.ប ។

ប្រជាជនកំពុងបានតាមដាននយោបាយកម្ពុជាយ៉ាងយកចិត្តទុកដាក់ ដើម្បីធ្វើការសម្រេចចិត្ត ក្នុងការគូសសន្លឹកឆ្នោតរបស់ខ្លួន។ ស្ថានការណ៍នយោបាយមានភាពតានតឹងជាដរាប។ ប្រជាជនមានភាពខ្វល់ខ្វាយ និងមិនសប្បាយចិត្តហ្នឹងអ្នកនយោោបាយសព្វថ្ងៃ។ សម្លេងឆ្នោតមួយចំនួនធំដែលគណបក្សប្រឆាំងបានមក ដោយសារតែប្រជាជនស្អប់គណបក្សកាន់អំណាច គ្មានជម្រើស ក្រៅពីបោះឆ្នោតអោយគណបក្សប្រឆាំងដើម្បីដូរគណបក្សកាន់អំនាច។ ប្រជាជនមិនទាន់អាចទស្សនទាយ នឹងមានអ្វីកើតឡើងនៅក្រោយបោះឆ្នោតឆ្នាំ២០១៨។ សេណារ៉ូយ៉ូ គឺគណបក្សប្រឆាំងនៅមិនទាន់មានប្រៀបជាងគណបក្សកាន់អំណាចប៉ុន្មានទេ។

fn-2016-12-07-11-33-57-4

រូបថតៈ Facebook

កម្ពុជា និងបណ្តាញផ្សព្វផ្សាយសង្គម

បច្ចេកវិទ្យាបានផ្លាស់ប្តូរការគិត ការវិភាគបញ្ហានៅក្នុងសង្គមបានយ៉ាងទូលំទូលាយជាងមុខ និងទទួលបានប្រភពព័ត៌មានកាន់តែសម្បូរបែប។ ភាពជឿនលឿននៃបច្ចេកវិទ្យា និងឧបករណ៍ប្រើប្រាស់ បានអោយប្រជាជនកម្ពុជាមានការផ្លាស់ប្តូរដ៏ឆាប់ ដោយមិនរំពឹងទុក។ នោះគឺ ហ្វេសប៊ុក បានធ្វើអោយប្រជាជនផ្លាស់ប្តូរការគិតរបស់ប្រជាជន និងអ្នកនយោបាយបានយ៉ាងច្រើន។

ហ្វេស ប៊ុក បានធ្វើអោយប្រជាជនយល់បានច្រើនពីស្ថានភាពបច្ចុប្បន្នតាមរយៈការចែករំលែក និងការរិះគន់ជាសាធារណនូវភាពអសកម្ម និងបញ្ហាសង្គមជាច្រើនដែលត្រូវការដំណោះស្រាយពីមន្ត្រី។ តាមរយៈហ្វេស ប៊ុក ប្រជាពលរដ្ឋបានដឹងច្រើនពីអ្វីដែលកំពុងកើតឡើង នៅពេលប្រព័ន្ធផ្សព្វផ្សាយ ដែលមិនត្រូវបានផ្សព្វផ្សាយ។ តាមរយៈហ្វេស ប៊ុក គណបក្សកាន់អំណាចត្រូវប្រឈមមុខខ្លាំងនឹងការវាយប្រហារចំពោះការដឹកនាំរបស់ខ្លួន ភាពអសកម្ម និងភាពយឺតយ៉ាងនៃការផ្តល់សេវាសាធារណដល់ប្រជាពលរដ្ឋ ការបំផ្លិចបំផ្លាញធនធានធម្មជាតិ និងការប្រព្រឹត្តិមិនសមរម្យនៃមន្ត្រីថ្នាក់ក្រោមរបស់ខ្លួន។ សកម្មភាពទាំងនេះធ្វើអោយប្រជាជនមានការខកបំណង និងតវ៉ាដើម្បីអោយមានការផ្លាស់ប្តូរការដឹកនាំប្រទេសជាង ៣០ ឆ្នាំ មកនេះ។

តាមរយៈការរិះគន់ទាំងនេះ បានធ្វើអោយគណបក្សកាន់អំណាច ប្រឹងកែខ្លួន និងណែនាំអោយមន្រ្តីថ្នាក់ក្រោមខ្លួន របស់ខ្លួនអោយយកចិត្តទុកដាក់បម្រើប្រជាជន ដោះស្រាយបញ្ហាមួយចំនួនជាអាទិភាព ហើយប្រមុខដឹកនាំប្រទេសដោះស្រាយបញ្ហាភ្លាមៗ តាមរយៈហ្វេសប៊ុក ផេករបស់ខ្លួន។

តាមរយៈបណ្តាញផ្សព្វផ្សាយសង្គមហ្វេសប៊ុក វាបានរួមចំណែកយ៉ាងច្រើនក្នុងការការផ្លាស់ប្តូរ និងការដោះស្រាយបញ្ហាបានច្រើន និងទាន់ពេលវេលា។

បញ្ហាស្ទះចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញ

បើទោះបីជាមានផ្លូវល្អ ស្ពានអាកាសច្រើនខ្វាត់ខ្វែង និងភ្លើងស្តុបច្រើនយ៉ាងណាក៏ដោយ ក៏បញ្ហាស្ទះចរាចរណ៍ក្នុងទីក្រុងភ្នំពេញនៅតែមិនថយចុះដដែល។ តើអ្វីជាបញ្ហាដែលបង្ករអោយស្ទះចរាចរណ៍នៅទីក្រុងភ្នំពេញ?

-បញ្ហាប្រើប្រាស់យានយន្តចាស់ៗ ដែលឧស្សាហ៍ខូចនៅតាមដងផ្លូវ

-អាជ្ញាធរអសកម្ម ក្នុងចុះជួយសម្រួលចរាចរណ៍នៅពេលស្ទះម្តងៗ

-បញ្ហាបើកបរមិនអាធ្យាស្រ័យគ្នា ប្រញាប់រៀងៗខ្លួន

-ការយកចំណីផ្លូវ ធ្វើជាកន្លែងលក់ដូរ ចំណត ធ្វើរោងកម្មវិធីផ្សេងៗ

-បញ្ហាផ្លូវខូច ផ្លូវកាត់ទទឹងច្រើន

-ប្រើមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន

ដូច្នេះអាជ្ញាធរគប្បី ដោះស្រាយបញ្ហាទាំងអស់នេះដើម្បីសម្រួលចរាចរណ៍នៅក្នុងរាជធានីភ្នំពេញកុំអោយស្ទះ។

Who want to kill government critic Kem Ley?

46-year-old Kem Ley was born in Takeo province. He is a probably populist analyst in Cambodia for his government critics. From what he made comments on politic, social, policy and development, he is just killed unjustly for these efforts to the nation.  He analysed based on facts, data, and finding. Moreover, he tried to get ideas from the grassroots people’s thinking. Mr. Ley left a good legacy for the youths to follow his foot step. It is a long way to go for the country.

After more than a decade for working in research, analysis, roundtable discussion, he showed that the Cambodian society needs many people like him. From what he talked, the comment makes people satisfy the truth and accept it.

The popularity of Mr. Ley is increased day by day because he tried to connect to the ordinary people, farmers, all classes in society and maybe he also might want to compete in Cambodian politic.

Recent months before his death, he strongly attacks the government for Vietnamese migrants, border issue and democracy in the country, moreover he also personally attacks the strong man family in the country.

What is wrong make him in danger in Cambodian politic?

Maybe he runs too fast in popularity and over the red line for his critics. But everything is not under the control of the Hun Sen regime alone. But other side wants to warn the Prime Minister not to do what if you want.  It could happen if the Prime Minister turn the side to his old friend.

People blame on the current government and ruling party for the killing.  Many suspicions question political involvement. It is stupid that the ruling party decides to kill Mr. Ley. There are no advantages for this. Only disadvantages and losing the game for the party. Some people think of third parties to do this to make Khmer divide and warn everything can happen if we do not listen or consider their request.

Two months after his death, who is behind his killing still at large. People in the country blame on politic involvement and the government. The public wait for the government to explain and who is behind this brutal killing.

យុវជនក្រោយវាំងនន នយោបាយ?

មិនថាសម័យណាទេ យុវជនត្រូវបានគេប្រើប្រាស់ដើម្បីបម្រើផលប្រយោជន៍នយោបាយអោយអ្នកនយោបាយ។ យុវជនមួយចំនួនបាន បានធ្វើអោយខូចដល់យុវជនពេញប្រទេស ដោយសារតែទង្វើដ៏ងប់ងល់និងក្រអឿតក្រទមរបស់ខ្លួន ធ្វើអោយគេត្រូវបានគេប្រើប្រាស់ដើម្បីកេងចំណេញនយោបាយ និងដោយសារតែគំនិតក្មេងខ្ចី និងមិនបានយល់ពីវត្ថុបំណងរបស់អ្នកនយោបាយ។ ជឿពេក និងងាយចាញ់បោក ហើយក៏ងាយស្រួលប្រើ ជាសារជាតិយុវជន។

សុភាសិត ដំណាលថា ត្រីមួយកន្ត្រក ស្អុយមួយ ស្អុយទាំងអស់។ យុវជនត្រូវដៅផ្លូវដើរអោយច្បាស់ ចៀសវាងដើរតាមផ្លូវដែលគេរៀបចំអោយហើយ។ ត្រូវត្រៀមខ្លួនប្រឈម នឹងអ្នកនយោបាយជើងចាស់ ដែលយុទ្ធសាស្ត្រខ្លាំងក្លា ក្នុងការគៀងគរយុវជនបម្រើនយោបាយអោយក្រុមខ្លួន។ កុំងាយជឿ ត្រូវមានការត្រិះរិះពិចារណា អោយបានល្អិតល្អន់ យល់ពីហេតុ និងផល ដើម្បីវាយតម្លៃលើសកម្មភាពអ្វីមួយ។

យុវជនជាអនាគតប្រទេសជាតិ ជាក្តីសង្ឃឹមអ្នកជំនាន់មុន។ អ្វីត្រូវធ្វើ ត្រូវតែប្រឹងប្រែង កុំបណ្តោយអោយវាក្លាយជារឿងឥតប្រយោជន៍។ ក្តីសង្ឈឹមមួយ លើប្រជាជាតិមួយ។