តើលោក កឹម សុខាអាចគេចផុតគ្រោះធំដែរឬទេ?

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ជាមនុស្សធ្លាប់តែនិយាយឥតសំចៃក្នុងការវាយប្រហារលោកនាយករដ្ឋមន្ត្រី និងរបបដឹកនាំសព្វថ្ងៃ។ ឥលូវលោក កឹម សុខា កំពុងប្រឈមមុខនឹងផ្លូវច្បាប់ចំពោះរឿងអាស្រូវផ្លូវភេទរបស់ខ្លួន ហើយកំពុងរស់នៅដូចជាជាប់គុក ដែលមើលទៅគ្មានសិទ្ធិសេរីភាពទៅណាឡើយ សូម្បីតែចង់ចុះទៅមូលដ្ឋានក៏មិនបានដូចពីមុនឡើយ។ ក្រៅពីទីស្នាក់ការបក្ស និងផ្ទះលោក សម រង្សី លោកកឹម សុខា មិនបានចេញទៅណា នេះផ្ទុយពីអ្វីដែលលោក ធ្លាប់និយាយថាមិនខ្លាច។ លើសពីនេះ រាជរដ្ឋាភិបាលក៏បានចេញនូវបម្រាម មិនអោយលោក កឹម សុខាធ្វើដំណើរចេញទៅក្រៅប្រទេសថែមទៀត។

លោកហ៊ុន សែនបានប្រកាសក្តែងៗថា បើគេធ្វើអោយលោកនៅមិនបានសុខ អ្នកនោះក៏នៅមិនបានសុខ។ នេះសារដែលលោក នាយករដ្ឋមន្ត្រីមិននិយាយបែបលេងនោះ ទេ ពោលគឺលោកធ្វើមែន។ លទ្ធផលទាំងនេះ បញ្ជាក់យ៉ាងច្បាស់នូវប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី។

រឿងរបស់លោក កឹម សុខា អាចជារឿងនយោបាយ និងរឿងបុគ្គលផ្ទាល់ខ្លួន។ តែវាកំពុងប៉ះពាល់ស្ថានភាពនយោបាយកម្ពុជា បង្កអោយមានភាពតានតឹង និងមើលទៅហាក់ដូចជាមានភាពជាប់គាំងនយោបាយដោយប្រយោល។ មតិជាតិ និងអន្តរជាតិបានធ្វើការថ្កោលទោស និងជម្រុញអោយគណបក្សកាន់អំណាច និងគណបក្សប្រឆាំងធ្វើការជួបចរចារគ្នា ដើម្បីបន្ថយកម្តៅនយោបាយនៅកម្ពុជា។ តែគណបក្សកាន់អំណាចឈរលើជំហរ មិនជ្រៀតជ្រែកភាពឯករាជ្យរបស់តុលាការ។ តែធ្វើនេះគ្រាន់តែល្អមើលតែប៉ុណ្ណោះ។

នយោបាយនៅកម្ពុជា ឡើងកម្តៅ ភាគច្រើនជាជម្លោះផ្ទាល់ខ្លួន រវាងលោក សម រង្សី និង លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកសម រង្សី ចូលចិត្តដុតអោយលោក នាយករដ្ឋមន្ត្រីអោយក្តៅ និងច្រឡោត ព្រោះលោក សម រង្សីដឹងថា ពេលលោក វាយប្រហារលោក ហ៊ុន សែនខ្លាំង លោក មិនដែលនៅស្ងៀមទេ។លោក ហ៊ុន សែន មិនអាចអំណត់នូវភាពឆេវឆៅរបស់ខ្លួននោះ។ លោកនាយករដ្ឋមន្ត្រី មិនអាចនៅស្ងៀមទេ នៅពេលលោកខឹងលើរឿងអ្វីមួយ។ ពេលខ្លះលោកភ្លាត់មាត់ ប្រើពាក្យគម្រោះគម្រើយក្នុងការថ្លែងជាសាធារណៈ។ ជាការសងសឹកទៅវិញ លោកនាយករដ្ឋមន្ត្រី ប្រើទាំងកម្លាំងបាយ តុលាការ និងល្បីចគ្រប់បែបយ៉ាង ដើម្បីអោយលោក សម រង្សីមិនអាចនៅក្នុងស្រុកបាន។ ទោះបីលោកដឹងដៃគូរបស់ខ្លួនយ៉ាងណាក៏ដោយ តែលោកមិនដែលនៅប្រឈមមុខដោយផ្ទាល់ទេ ភាគច្រើនរត់ទៅក្រៅប្រទេសបាត់ ពេលមានរឿងធំ។ លោក សម រង្សី មិនដែលចិត្តសឿងទប់ទល់លោក នាយករដ្ឋមន្ត្រី នៅក្នុងប្រទេសទេ គឺសុខចិត្តនិរទេសខ្លួនទៅក្រៅប្រទេស ដើម្បីគេចពីការចាប់ខ្លួន និងការគម្រាមកំហែងផ្សេងៗ។ ការធ្វើនយោបាយរបស់លោក សម រង្សី ជាងម្ភៃឆ្នាំមកនេះ បានត្រឹមធ្វើអោយលោក ជានិមិ្មតរូបនៃលទ្ធិប្រជាធិតេយ្យ តែខ្វះភាពជាក់ស្តែង។

វាសនា លោក កឹម សុខា ធ្លាក់កូដមកដល់កម្រិតនេះ ក៏អាចដោយសារតែលោក សម រង្សី និងការវាយប្រហាររបស់លោក កឹម សុខា ជាញឹកញយមកលោកនាយករដ្ឋមន្ត្រី។

តើថ្នូរអ្វីអាចអោយលោក កឹម សុខារួចផុតពីគ្រោះធំនេះ?

Advertisements

កំចាត់ទាំងសម រង្សី និងទាំងកឹម សុខា ទោះផ្លូវណាក៏ដោយ

ក្រោយពីអវត្តមានលោក សម រង្សីនៅក្នុងស្រុកជាង៥​ ខែកន្លងមក និងមានការគម្រាមកំហែងដល់សុវត្ថិភាពអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង​ គណបក្សមួយនេះហាក់មានភាពស្ងប់ស្ថាត់លើបញ្ហារសើបមួយចំនួន ដូចជាបញ្ហាព្រំដែន​ រឿងជនអន្តោប្រវេសន៍ រឿងអំពើពុករលួយ ហើយងាកទៅពង្រឹងមន្ត្រីនៅតាមមូលដ្ឋានដើម្បីត្រៀមខ្លួនបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នៅឆ្នាំក្រោយ។

ខណលោក កឹម សុខា កំពុងឡើងកូដ ស្រាប់តែមានលេចចេញរឿងអាស្រូវថាលោក លួចមានមានទំនាក់ទំនងជាមួយស្រីក្មេង ហើយឈានដល់ធ្វើអោយនាងមានផ្ទៃពោះទៅទៀត។​ តែរឿងនេះយូរៗទៅ ប្រៀបដូចជារឿងភាគដែលមានការរៀបចំឡើង ដែលមានលេចចេញ ខ្សែអាត់សំឡេងជាបន្តបន្ទាប់ដែលមិនគួរអោយជឿ។ បើមានរឿងហ្នឹងមែន​ វាមិនមែនដែរនូវទាក់ទងគ្នាតាមទូរស័ព្ទនៅថ្ងៃបន្ទាប់ទៀត ព្រោះថាអ្នកធ្វើនយោបាយចាស់វស្សាដូចលោក កឹម សុខា មិនគួរធ្វើប្រហេសដល់ថ្នាក់ហ្នឹងទេ។

ប្រសិនបើលោកប្រព្រឹត្តរឿងបែបកូនក្មេងនេះមែន វានឹងបញ្ចប់ជីវិតនយោបាយជារឿងរហូត។​   គណបក្សប្រឆាំងហាក់ផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួនទាំងស្រុង ដោយខុសពីធម្មតា នៅមុនបោះឆ្នោត និងក្រោយបោះឆ្នោត ក្រោយពីមានការគម្រាមចាប់តំណាងរាស្ត្រមួយចំនួន។ គណបក្សប្រឆាំងហាក់បន្ទន់ឥរិយាបថរបស់ខ្លួន ដោយផ្តោតលើពង្រឹងរចនាសម្ព័ន្ធមូលដ្ឋាន​ និងប្រឹងប្រែងកំណែទម្រង់ផ្ទៃក្នុងច្រើនជាងការវាយប្រហាររដ្ឋាភិបាល។ មិនត្រឹមតែប៉ុណ្ណឹង បានធ្វើណែនាំអោយសកម្មជនរបស់ខ្លួន

Facebook Battlefield in Political Benefits

Social Media has become a platform for the politicians to attract its supporters, attach political agenda and attack its opponents in Cambodia context. As a result, almost political party leaders form its own social media team to manage its Facebook accounts and its own pages to communicate with its supporters, public and media.  How social media play a role in political success?

Facebook has become the political arena to compete for the political campaign and its popularity in the public. In election campaign in 2013, Facebook was a good political platform for the CNRP party to call for youth to join its campaign and show its activities to the public. Moreover politicians can get feedback from comment and message in Facebook. And because of Facebook and internet access, it makes users easy to access to politicians’ message and its activities.

In September 2015, Prime Minister recognized it official page then be verified with blue tick. Through official page, Prime Minister Hun Sen can influence in social media with political propaganda, intervention, live video for immediate response to the public for hot issues.  Public and politician are more closed to each other because of social media.

Now Hun Sen and Sam Rainsy do not only compete in public but also in social media.

Better connection between political leaders and its supporters makes people aware of what they are doing.  After losing many seats in 2013 national election, high ranking officials in the CPP party tries to improve its effective social media use with public, voters and media to compete for 2018 national election and political propaganda.

In ICT ages, politicians need to have knowledge with social media to connect with the voters. However, content of posting need to be serious, voters track politicians strictly for their speech and it posting. Everything is in public. Almost no privacy for politicians!

CNRP ពិបាក សង្ឃឹមនឹងឈ្នះ CPP នៅអាណត្តិក្រោយ

ស្របពេលដែលគណបក្សប្រជាជន បាត់បង់អាសនៈអស់២២ កៅអីក្នុងការបោះឆ្នោត ២០១៣ ភ្លាមៗនោះគណបក្សប្រជាជនបានប្រឹងធ្វើកំណែទម្រង់ដ៏ស៊ីជម្រៅ និងផ្លាស់ប្តូរក្បាលម៉ាស៊ីនក្រសួងមួយចំនួនដែលមិនធ្លាប់មាន ដើម្បីបង្ហាញអោយសាធារណជនឃើញ​ថាខ្លួនកំពុងកែខ្លួន។

កំណែទម្រង់គណបក្សប្រជាជនហាក់មានប្រសិទ្ធិក្នុងការស្តារប្រជាប្រិយភាពខ្លួនក្រោយពីបាត់កៅអីច្រើនដោយសារតែការអនុវត្ត និងដឹក​នាំរបស់ខ្លួន។​ តែអ្នកវិភាគមួយចំនួនបានយល់ឃើញ ថាគណបក្សកាន់អំណាចមិនមានចេតនាពិតប្រាកដក្នុងការធ្វើកំណែទម្រង់ទាំងនោះឡើយ ព្រោះកំណែទម្រង់ខ្លះមិនទាន់ចេញជារូបរាងនៅឡើយ។

ក្រោមការដឹកនាំរបស់គណបក្សប្រជាជនជាង ២០ ឆ្នាំ​មកនេះ ប្រជាជនត្រូវបានគេជិះជាន់ ធ្វើបាប កេងប្រវ័ញ្ចពីអ្នកមានអំណាច និងអាជ្ញាធរ និងរស់នៅយ៉ាងវេទនា និងក្រលំបាកក្រោមស្លាកអភិវឌ្ឍន៍។ ការគម្រាមផ្នែកផ្លូវច្បាប់ និងអយុត្តិធម៌សង្គមជា រឿងដ៏ឈឺក្បាលសម្រាប់ប្រជាជន។ នេះជាការមើលឃើញរបស់ប្រជាជនទូទៅចំពោះការដឹកនំារបស់គណបក្សកាន់អំណាច​នាពេលកន្លងមក​។​

ងាកមកមើលគណបក្សប្រឆាំងដ៏ខ្លាំងតែមួយគត់នោះ គឺគណបក្សសង្រ្គោះជាតិនោះក៏មិននៅស្ងៀមដែរ ពោលគឺកំពុងតែព្យាយាមកែទម្រង់ផ្ទៃក្នុងខ្លួនអោយបានចប់សប់គ្រប់មុនកាលបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នាឆ្នាំ ២០១៧ មកដល់។ វាជារឿងងាយស្រួលថា តែពិបាកធ្វើ ព្រោះរឿងនេះបានកើតឡើងយូរមកហើយ ហើយវាជាចំណោទដ៏ធំសម្រាប់គណបក្សប្រឆាំង ដែលនៅតែជាភាពទន់ខ្សោយចំពោះភាពដឹកនាំរបស់ខ្លួន។

បើទោះបី គណបក្សនេះបានធ្វើការប្រកួតប្រជែងជាង ២ទស្សវត្ស  យ៉ាងណាក៏ដោយ ក៏គណបក្សនេះនេះនៅតែមិនទាន់អាចថាមានភាពចាស់ទុំខាងនយោបាយនៅឡើយទេ។ ហើយគណបក្សនេះនៅមិនទាន់ខ្លាំង ហើយដោយសារគ្មានជម្រើស ទើបគណបក្សប្រឆាំងអាចទទួលបានសម្លេងគាំទ្រច្រើនលើសលប់។

ក្រៅពីគណបក្សកាន់អំណាច គណបក្សប្រឆាំងនៅប្រកួតប្រជែងជាមួយគណបក្សថ្មីៗមួយចំនួន ដែលជាគូប្រកួតប្រជែងមិនធម្មតា​ ដែលមិនអាចមើលស្រាលបានលើរចនាសម្ព័ន្ធ និងកិត្តិនាមប្រធានបក្សថ្មីៗទាំងនោះ។​

តាម​រយៈសន្ទុះគណបក្សប្រឆាំងហាក់ដើរយឺតជាងគណបក្សប្រជាជន សម្រាប់យុទ្ធសាស្រ្ត​​​ និងការគ្រប់គ្រងនៅក្នុងបក្ស ដើម្បីប្រកួតប្រជែនៅអាណត្តិក្រោយ។​

បើគណបក្សប្រឆាំងនៅតែធ្វើដេកលក់ទៀត នោះគ្មានអ្នកណាអាចជួយដាស់អោយភ្ញាក់បានទេ។

ជីវិតនៅតាមដងផ្លូវ

កុមារតូចៗធ្វើការសុំទាននៅតាមស្តុបសំខាន់ៗមួយចំនួន ជាពិសេសច្រកចេញ​ចូលតាមទីរមណីយដ្ឋានដែលមានភ្ញៀវទេសចរជាតិ​ និងអន្តរជាតិទៅកំសាន្ត។

ក្មេងខ្លះលក់ផ្កា ក្មេងខ្លះខំជូតកញ្ចក់ឡាន ហើយក៏អ៊ុំចាស់ៗដែរ​ ដែលមើលទៅពួកគាត់ពិតជាមានវ័យជរាអស់ហើយ តែមិនមានកូនចៅចិញ្ចឹមពួកគាត់ឡើយ។ ពួកគាត់រស់នៅយ៉ាងវេទនា មិនបានទៅវត្តកាន់សីល​។

ក្មេងខ្លះដល់អាយុចូលរៀនហើយ តែពួកគេបែរជាបានមិនចូលរៀន បែរត្រូវមកសុំទាន​ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារទៅវិញ។ តើអ្នកណាជាអ្នកគិតគូរពីអនាគតពួកគេ។

សាលាក្រុងធ្លាប់ដើរប្រមូលពួកគេទាំងនោះ យកទៅដាក់កន្លែងឯការ និងរស់នៅលំបាកជាងមុនទៅទៀត។ថែមទាំងមើលទៅហាក់ដូចជាព្រៃផ្សៃ និងគ្មានដំណោះស្រាយអ្វីទាល់តែសោះ។ អាជ្ញាធរចូលចិត្តប្រើយន្តការតក់ក្រហល់ ដែលគ្មានលទ្ធផលជាដុំកំភួនទាល់តែសោះ។

ក្មេងៗទាំងអស់ខំប្រឹងទាំងថ្ងៃយប់ ដើម្បីសុំលុយជួយដល់ជីវភាពគ្រួសារ និងដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃ។ ដោយសារតែស្ថានភាពរស់នៅបង្ខំពួកគេមិនបានទទួលការអប់រំ។ នេះជាបញ្ហាដ៏ធំសម្រាប់ធានានូវជីវភាពរបស់ប្រជាជន និងការអប់រំដល់ប្រជាជន។ កម្ពុជាត្រូវការកសាងធនធានមនុស្សអោយសមស្របនឹងសកលភាវូបនីយកម្ម។

វាជារឿងគួរសង្វេគដល់ជីវិតពួកគាត់។ សុវត្ថិភាពសង្គមនៅតែមិនទាន់ធានាបាន ថែមទាំងនៅខ្វះចន្លោះមែនទែន ដែលតម្រូវអោយមានការយកចិត្តទុកដាក់ជាខ្លាំង និងមិនអាចមើលរំលងបានទាល់តែសោះ។ ពិតណាស់ យើងត្រូវដោះស្រាយបញ្ហាជាអាទិភាព តែវាក៏ជាភាពចាំបាច់ ដោយមិនអាចមើលនឹងភ្នែកបានទេ។

 ក្តីសុខរបស់ប្រជាជន ជាបន្ទុកដ៏ធំរបស់រដ្ឋាភិបាល។ យន្តការត្រូវតែមាន ដើម្បីធានានូវសុវត្ថិភាពសង្គម និងជីវភាពរស់នៅរបស់ប្រជាជន៖

-មណ្ឌលចាស់ជរាពិតជាតម្រូវការដ៏សំខាន់ដើម្បីមើលថែរមនុស្សចាស់ជរាដែលគ្មានទីពឹង

-មណ្ឌលកុមារកំព្រាដែលក្រោមការឧបត្ថម្ភរបស់រាជរដ្ឋាភិបាលដើម្បីចៀសវាងនូវការកេងប្រវ័ញ្ចពីជនអគតិមួយចំនួន និងភ្ជាប់ជាមួយការអប់រំ

-បង្កើតសហគមន៍ដើម្បីជួយទំនុកបម្រុងដល់អ្នកខ្សត់ខ្សោយ និងបង្កើតទីផ្សារ និងសកម្មភាពសេដ្ឋកិច្ច ដើម្បីជម្រុញអោយប្រជាជនធ្វើការងារ

-ផ្តល់សេវាសាធារណៈដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រ និងមានការគាំទ្រយ៉ាងពេញទំហឹងដើម្បីធានាថាពួកគេមិនបានចំណាយលុយសម្រាប់ការហូបចុកលើសេវាទាំងនោះ។

ប្រជាជន និងច្បាប់

អ្នកដឹកនាំយល់ដឹងពីច្បាប់ច្រើន តែហេតុអីប្រជាជនមិនសូវចេះដឹងច្បាប់ទៅវិញ។ តើទាំងនេះមកពីហេតុអ្វី ដែរ? មើលទៅអ្នកដឹកនាំហាក់ព្រងើយ ក្នុងបញ្រ្ជាបចំណេះដឹងច្បាប់ដល់ប្រជាជន។ វាជាចន្លោះប្រហោងដែល យើងគួរយកចិត្តទុកដាក់ និងកុំអោយប្រជាជនជាជនរងគ្រោះដោយសារច្បាប់។

មានចំណេះដឹងទាក់ទងនឹងច្បាប់ពិតជាមានភាពសំខាន់ណាស់។ ច្បាប់ធានានូវសណ្តាប់ធ្នាប់សង្គម និងវិន័យ នៅក្នុងសង្គម។ វាពិតជា មិនអាចខ្វះបានសម្រាប់ប្រទេសប្រកាន់យកនូវនីតិរដ្ឋ។

នៅពេលថាអួតខ្លួនថាជាប្រទេសនីតិរដ្ឋ បែរជាប្រជាជនមិនបានយល់ដឹងច្បាប់បន្តិចសោះ ហើយពេល ប្រជាជនធ្វើខុសច្បាប់ក៏ចាប់ចង ទាំងប្រជាជនមិនដឹងថាខ្លួនធ្វើខុសផងនោះ។

តើនេះឆ្លុះបញ្ចាំងយ៉ាងដូចម្តេចពីការដឹកនាំប្រទេស? បើមើលទៅស្ថាប័នដែលអនុវត្តច្បាប់ដូចជាមិនសូវខ្វាយខ្វល់ពីភាពស្លូតត្រង់របស់ប្រជាពលរដ្ឋទាល់តែសោះ។ មើលទៅគម្លាតការយល់ដឹងនៃច្បាប់ហាក់ ជាការរារាំង ដល់ប្រជាជនក្នុងការប្រើសិទ្ធិរបស់ពួកគេ និងការរំលោភច្បាប់របស់អ្នកចេះច្បាប់។

សង្សារចៃដន្យ

សម្លេងវាយោ បក់បោកល្វឿយៗ ដង្ហើយហៅចិត្តអ្នកមានម្ចាស់ ចិត្តមួយដ៏ចុកផ្សារ រកអ្វីថ្លាថ្លែងពុំបាន​ គឺពេល ដែលអូនថាបែកគ្នាជាមួយបង។ ឱសង្សារចៃដន្យ សំណពចិត្តបង បេះដូងនេះមិនគួរមើល រម្លងចិត្តក្បត់អូន ទាល់តែសោះ។ ចិត្តបារម្មណ៍ មិនអាចការពារអូនបាន មានតែទុកអោយបេះដូងប្រេះស្រាំព្រោះតែពិសី។ បេះដូងរងារក្តៅក៏ព្រោះស្រីស្ងួន ព្រឹកថ្ងៃលិចរលឹកតែស្ងួន មិនគួរណាអូនទៅចោលបងដោយគ្មាន ស្តាយស្រណោះ។

គ្មានសង្សារ ជារឿងសំណាង តែជាថ្ងៃអាក្រក់ ដែលមានសង្សារចៃដន្យ។ សង្សារចៃដន្យ អោយបងឈឺចាប់ រាល់ថ្ងៃ។ មានស្នេហ៍ទាំងមិនដឹងខ្លួណ ទម្រាំដឹងជ្រុលចិត្តបាត់ទៅហើយ។ មេរៀនទឹកភ្នែកបន្សល់ទុក ពីស្នេហាចៃដន្យ។ ផ្ទៃមេឃស្រស់ថ្លា ប្រែជាស្រអាប់ ព្រោះតែរូបអូនក្នុងបេះដូងបង ស្នេហ៍គ្មានរបងត្រូវ គេឆក់ពេលណាក៏បាន។ ជួបស្នេហ៍ចៃដន្យ ក៏ទទួលការឈឺចាប់ដោយចៃដន្យដែរ។ មេរៀនជីវិត បង្រៀន ខ្លួនអោយឈឺចាប់ក្នុងកម្តៅភ្លើងរាប់ម៉ឺនអង្សារ ដែលមិនអាចរលត់បានក្នុងពេលដ៏ខ្លី។ ភាពឈឺចាប់អូសបន្លាយ ក្តីសុខនៅលើវិថីដ៏ឯការ។

ខំមើលថែបេះដូងបានយ៉ាងល្អ តែចុងក្រោយបេះដូងនៅមិនអាចគេចផុតពីការឈឺចាប់។ បេះដូង ត្រូវការ អ្នកមើលថែរ តែបើអ្នកមើលថែមិនយល់ចិត្តផង តើមាន​ និងគ្មានអ្នកថែខុសគ្នាត្រង់ណា។ បេះដូងចាប់ផ្តើម ស្រែកសួរទៅមេឃ ដង្ហើយអោយខ្យល់ជួយតប ក៏វាយោរមិនខ្ចីតប សុំអោយព្រះច័ន្ទបំភ្លឺក៏មិន ឃើញច័ន្ទ ស៊យៗអីក៏ស៊យម្លេះៗ មានស្នេហ៍ តែជាការឈឺចាប់ទៅវិញ។