២០១៨ ល្អ ឬអាក្រក់សម្រាប់កម្ពុជា?

លទ្ធផលបោះឆ្នោត ឆ្នាំ២០១៨ មានសារសំខាន់ណាស់ សម្រាប់ការផ្លាស់ប្តូរអំណាចនៅកម្ពុជា។ វាជាការប្រកួតប្រជែងនយោបាយដ៏ខ្លាំង មិនធ្លាប់មានពីមុនមក។ អ្នកនយោបាយដឹកនាំដុះស្លែនៅកម្ពុជា កំពុងខិតខំប្រឹងប្រែងដើម្បីជោគជ័យរៀងៗខ្លួន។ គណបក្សកាន់អំណាចប្រឹងបំបែក និងកំទេគណបក្សប្រឆាំង។ តែឧបាយកលនេះមិនទាន់ទទួលបានជោគជ័យនៅឡើយទេ។ ឯគណបក្សប្រឆំាងប្រឹងរួបរួម និងទប់ទល់ការបំបែក និងកំទេចពីសត្រូវរបស់ខ្លួន។

តាមការវិវត្តន៍នយោបាយចុងក្រោយ គណបក្សប្រឆាំងកំពុងត្រូវបានគូប្រកួតធ្វើបាបតាំងពីក្រោយបោះឆ្នោត២០១៣មក។ រហូតមកដល់ពេលនេះ សកម្មជន និងមន្រ្តីសំខាន់ៗមួយចំនួនកំពុងតែមានសំណុំរឿងក្នុងតុលាការ និងមន្រ្តីមួយចំនួនកំពុងជាប់គុក។ ព្យុះភ្លៀងមុនពេលបោះឆ្នោត បានបង្កជាឧបសគ្គយ៉ាងខ្លាំងដល់គណបក្សប្រឆាំងដើម្បីប្រកួតដោយសេរី និងយុត្តិធម័។ នៅសល់ជាងមួយឆ្នាំទៀត ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នឹងចូលមកដល ចន្លោះពេលនេះ គឺជាពេលដ៏សំខាន់ដែលគណបក្សប្រឆាំងត្រូវពង្រឹងអ្នកគាំទ្រ និងសមាជិកគណបក្សនៅតាមមូលដ្ឋាន។ វាជាពេលលំបាក និងប្រឈមយ៉ាងខ្លាំង ដើម្បីត្រៀមខ្លួនប្រកួត ខណៈគណបក្សប្រឆាំងកំពុងរុះរើក្បាលម៉ាសុីនដឹកនាំ ដោយសារតែស្ថានភាពបង្ខំ និងការរៀបចំរបស់គូបដិបក្ខរបស់ខ្លួន។

រីឯគណបក្សកាន់អំណាច ខិតខំខ្លះដែរ ដើម្បីបង្ហាញសកម្មភាពថា ខ្លួនកំពុងតែធ្វើកំណែទម្រង់ដ៏សុីជម្រៅ។ តែបើមើលទៅ អាណត្តិនេះ ប្រជាជនអាចមើលកំណែទម្រង់ខ្លះដែរ តែមិនទាន់គាប់ចិត្តប្រជាជនទេ។ ក្រសួងមួយចំនួននៅតែ មិនប្រឹងប្រែងកែប្រែទម្លាប់ការងាររបស់ខ្លួន។ ហើយបញ្ហានយោបាយ បានអោយគណបក្សកាន់អំណាចប្រឹងប្រែងទប់ទល់គណបក្សប្រឆាំង។ រឿងពីរគណបក្សកាន់អំណាចកំពុងតែធ្វើក្នុងពេលតែមួយ គឺដឹកនាំប្រទេសនេះផង ហើយប្រឹងប្រែងទប់ទល់នឹងគណបក្សប្រឆាំងផង។

កំណែទម្រង់ទម្រង់ គ.ជ.ប ជាលទ្ធផលធំពីការបោះឆ្នោត ២០១៣។ បើទោះបីជាមានកំណែទម្រង់ ក៏អ្នកនយោបាយ និងម្ចាស់ឆ្នោត នៅតែមានមន្ទិលសង្ស័យចំពោះស្ថាប័នមួយនេះ។ សន្លឹកបៀរនៅក្នុងកណ្តាប់ គ.ជ.ប ដើម្បីសម្រេចអ្នកណាឈ្នះ អ្នកណាចាញ់។ ក្តីសង្ឃឹមរបស់គណបក្សប្រឆាំង គឹស្ថិតលើ គ.ជ.ប ។

ប្រជាជនកំពុងបានតាមដាននយោបាយកម្ពុជាយ៉ាងយកចិត្តទុកដាក់ ដើម្បីធ្វើការសម្រេចចិត្ត ក្នុងការគូសសន្លឹកឆ្នោតរបស់ខ្លួន។ ស្ថានការណ៍នយោបាយមានភាពតានតឹងជាដរាប។ ប្រជាជនមានភាពខ្វល់ខ្វាយ និងមិនសប្បាយចិត្តហ្នឹងអ្នកនយោោបាយសព្វថ្ងៃ។ សម្លេងឆ្នោតមួយចំនួនធំដែលគណបក្សប្រឆាំងបានមក ដោយសារតែប្រជាជនស្អប់គណបក្សកាន់អំណាច គ្មានជម្រើស ក្រៅពីបោះឆ្នោតអោយគណបក្សប្រឆាំងដើម្បីដូរគណបក្សកាន់អំនាច។ ប្រជាជនមិនទាន់អាចទស្សនទាយ នឹងមានអ្វីកើតឡើងនៅក្រោយបោះឆ្នោតឆ្នាំ២០១៨។ សេណារ៉ូយ៉ូ គឺគណបក្សប្រឆាំងនៅមិនទាន់មានប្រៀបជាងគណបក្សកាន់អំណាចប៉ុន្មានទេ។

fn-2016-12-07-11-33-57-4

រូបថតៈ Facebook

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s