កម្ពុជា និងបណ្តាញផ្សព្វផ្សាយសង្គម

បច្ចេកវិទ្យាបានផ្លាស់ប្តូរការគិត ការវិភាគបញ្ហានៅក្នុងសង្គមបានយ៉ាងទូលំទូលាយជាងមុខ និងទទួលបានប្រភពព័ត៌មានកាន់តែសម្បូរបែប។ ភាពជឿនលឿននៃបច្ចេកវិទ្យា និងឧបករណ៍ប្រើប្រាស់ បានអោយប្រជាជនកម្ពុជាមានការផ្លាស់ប្តូរដ៏ឆាប់ ដោយមិនរំពឹងទុក។ នោះគឺ ហ្វេសប៊ុក បានធ្វើអោយប្រជាជនផ្លាស់ប្តូរការគិតរបស់ប្រជាជន និងអ្នកនយោបាយបានយ៉ាងច្រើន។

ហ្វេស ប៊ុក បានធ្វើអោយប្រជាជនយល់បានច្រើនពីស្ថានភាពបច្ចុប្បន្នតាមរយៈការចែករំលែក និងការរិះគន់ជាសាធារណនូវភាពអសកម្ម និងបញ្ហាសង្គមជាច្រើនដែលត្រូវការដំណោះស្រាយពីមន្ត្រី។ តាមរយៈហ្វេស ប៊ុក ប្រជាពលរដ្ឋបានដឹងច្រើនពីអ្វីដែលកំពុងកើតឡើង នៅពេលប្រព័ន្ធផ្សព្វផ្សាយ ដែលមិនត្រូវបានផ្សព្វផ្សាយ។ តាមរយៈហ្វេស ប៊ុក គណបក្សកាន់អំណាចត្រូវប្រឈមមុខខ្លាំងនឹងការវាយប្រហារចំពោះការដឹកនាំរបស់ខ្លួន ភាពអសកម្ម និងភាពយឺតយ៉ាងនៃការផ្តល់សេវាសាធារណដល់ប្រជាពលរដ្ឋ ការបំផ្លិចបំផ្លាញធនធានធម្មជាតិ និងការប្រព្រឹត្តិមិនសមរម្យនៃមន្ត្រីថ្នាក់ក្រោមរបស់ខ្លួន។ សកម្មភាពទាំងនេះធ្វើអោយប្រជាជនមានការខកបំណង និងតវ៉ាដើម្បីអោយមានការផ្លាស់ប្តូរការដឹកនាំប្រទេសជាង ៣០ ឆ្នាំ មកនេះ។

តាមរយៈការរិះគន់ទាំងនេះ បានធ្វើអោយគណបក្សកាន់អំណាច ប្រឹងកែខ្លួន និងណែនាំអោយមន្រ្តីថ្នាក់ក្រោមខ្លួន របស់ខ្លួនអោយយកចិត្តទុកដាក់បម្រើប្រជាជន ដោះស្រាយបញ្ហាមួយចំនួនជាអាទិភាព ហើយប្រមុខដឹកនាំប្រទេសដោះស្រាយបញ្ហាភ្លាមៗ តាមរយៈហ្វេសប៊ុក ផេករបស់ខ្លួន។

តាមរយៈបណ្តាញផ្សព្វផ្សាយសង្គមហ្វេសប៊ុក វាបានរួមចំណែកយ៉ាងច្រើនក្នុងការការផ្លាស់ប្តូរ និងការដោះស្រាយបញ្ហាបានច្រើន និងទាន់ពេលវេលា។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s