យុវជនក្រោយវាំងនន នយោបាយ?

មិនថាសម័យណាទេ យុវជនត្រូវបានគេប្រើប្រាស់ដើម្បីបម្រើផលប្រយោជន៍នយោបាយអោយអ្នកនយោបាយ។ យុវជនមួយចំនួនបាន បានធ្វើអោយខូចដល់យុវជនពេញប្រទេស ដោយសារតែទង្វើដ៏ងប់ងល់និងក្រអឿតក្រទមរបស់ខ្លួន ធ្វើអោយគេត្រូវបានគេប្រើប្រាស់ដើម្បីកេងចំណេញនយោបាយ និងដោយសារតែគំនិតក្មេងខ្ចី និងមិនបានយល់ពីវត្ថុបំណងរបស់អ្នកនយោបាយ។ ជឿពេក និងងាយចាញ់បោក ហើយក៏ងាយស្រួលប្រើ ជាសារជាតិយុវជន។

សុភាសិត ដំណាលថា ត្រីមួយកន្ត្រក ស្អុយមួយ ស្អុយទាំងអស់។ យុវជនត្រូវដៅផ្លូវដើរអោយច្បាស់ ចៀសវាងដើរតាមផ្លូវដែលគេរៀបចំអោយហើយ។ ត្រូវត្រៀមខ្លួនប្រឈម នឹងអ្នកនយោបាយជើងចាស់ ដែលយុទ្ធសាស្ត្រខ្លាំងក្លា ក្នុងការគៀងគរយុវជនបម្រើនយោបាយអោយក្រុមខ្លួន។ កុំងាយជឿ ត្រូវមានការត្រិះរិះពិចារណា អោយបានល្អិតល្អន់ យល់ពីហេតុ និងផល ដើម្បីវាយតម្លៃលើសកម្មភាពអ្វីមួយ។

យុវជនជាអនាគតប្រទេសជាតិ ជាក្តីសង្ឃឹមអ្នកជំនាន់មុន។ អ្វីត្រូវធ្វើ ត្រូវតែប្រឹងប្រែង កុំបណ្តោយអោយវាក្លាយជារឿងឥតប្រយោជន៍។ ក្តីសង្ឈឹមមួយ លើប្រជាជាតិមួយ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s