តើលោក កឹម សុខាអាចគេចផុតគ្រោះធំដែរឬទេ?

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ជាមនុស្សធ្លាប់តែនិយាយឥតសំចៃក្នុងការវាយប្រហារលោកនាយករដ្ឋមន្ត្រី និងរបបដឹកនាំសព្វថ្ងៃ។ ឥលូវលោក កឹម សុខា កំពុងប្រឈមមុខនឹងផ្លូវច្បាប់ចំពោះរឿងអាស្រូវផ្លូវភេទរបស់ខ្លួន ហើយកំពុងរស់នៅដូចជាជាប់គុក ដែលមើលទៅគ្មានសិទ្ធិសេរីភាពទៅណាឡើយ សូម្បីតែចង់ចុះទៅមូលដ្ឋានក៏មិនបានដូចពីមុនឡើយ។ ក្រៅពីទីស្នាក់ការបក្ស និងផ្ទះលោក សម រង្សី លោកកឹម សុខា មិនបានចេញទៅណា នេះផ្ទុយពីអ្វីដែលលោក ធ្លាប់និយាយថាមិនខ្លាច។ លើសពីនេះ រាជរដ្ឋាភិបាលក៏បានចេញនូវបម្រាម មិនអោយលោក កឹម សុខាធ្វើដំណើរចេញទៅក្រៅប្រទេសថែមទៀត។

លោកហ៊ុន សែនបានប្រកាសក្តែងៗថា បើគេធ្វើអោយលោកនៅមិនបានសុខ អ្នកនោះក៏នៅមិនបានសុខ។ នេះសារដែលលោក នាយករដ្ឋមន្ត្រីមិននិយាយបែបលេងនោះ ទេ ពោលគឺលោកធ្វើមែន។ លទ្ធផលទាំងនេះ បញ្ជាក់យ៉ាងច្បាស់នូវប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី។

រឿងរបស់លោក កឹម សុខា អាចជារឿងនយោបាយ និងរឿងបុគ្គលផ្ទាល់ខ្លួន។ តែវាកំពុងប៉ះពាល់ស្ថានភាពនយោបាយកម្ពុជា បង្កអោយមានភាពតានតឹង និងមើលទៅហាក់ដូចជាមានភាពជាប់គាំងនយោបាយដោយប្រយោល។ មតិជាតិ និងអន្តរជាតិបានធ្វើការថ្កោលទោស និងជម្រុញអោយគណបក្សកាន់អំណាច និងគណបក្សប្រឆាំងធ្វើការជួបចរចារគ្នា ដើម្បីបន្ថយកម្តៅនយោបាយនៅកម្ពុជា។ តែគណបក្សកាន់អំណាចឈរលើជំហរ មិនជ្រៀតជ្រែកភាពឯករាជ្យរបស់តុលាការ។ តែធ្វើនេះគ្រាន់តែល្អមើលតែប៉ុណ្ណោះ។

នយោបាយនៅកម្ពុជា ឡើងកម្តៅ ភាគច្រើនជាជម្លោះផ្ទាល់ខ្លួន រវាងលោក សម រង្សី និង លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកសម រង្សី ចូលចិត្តដុតអោយលោក នាយករដ្ឋមន្ត្រីអោយក្តៅ និងច្រឡោត ព្រោះលោក សម រង្សីដឹងថា ពេលលោក វាយប្រហារលោក ហ៊ុន សែនខ្លាំង លោក មិនដែលនៅស្ងៀមទេ។លោក ហ៊ុន សែន មិនអាចអំណត់នូវភាពឆេវឆៅរបស់ខ្លួននោះ។ លោកនាយករដ្ឋមន្ត្រី មិនអាចនៅស្ងៀមទេ នៅពេលលោកខឹងលើរឿងអ្វីមួយ។ ពេលខ្លះលោកភ្លាត់មាត់ ប្រើពាក្យគម្រោះគម្រើយក្នុងការថ្លែងជាសាធារណៈ។ ជាការសងសឹកទៅវិញ លោកនាយករដ្ឋមន្ត្រី ប្រើទាំងកម្លាំងបាយ តុលាការ និងល្បីចគ្រប់បែបយ៉ាង ដើម្បីអោយលោក សម រង្សីមិនអាចនៅក្នុងស្រុកបាន។ ទោះបីលោកដឹងដៃគូរបស់ខ្លួនយ៉ាងណាក៏ដោយ តែលោកមិនដែលនៅប្រឈមមុខដោយផ្ទាល់ទេ ភាគច្រើនរត់ទៅក្រៅប្រទេសបាត់ ពេលមានរឿងធំ។ លោក សម រង្សី មិនដែលចិត្តសឿងទប់ទល់លោក នាយករដ្ឋមន្ត្រី នៅក្នុងប្រទេសទេ គឺសុខចិត្តនិរទេសខ្លួនទៅក្រៅប្រទេស ដើម្បីគេចពីការចាប់ខ្លួន និងការគម្រាមកំហែងផ្សេងៗ។ ការធ្វើនយោបាយរបស់លោក សម រង្សី ជាងម្ភៃឆ្នាំមកនេះ បានត្រឹមធ្វើអោយលោក ជានិមិ្មតរូបនៃលទ្ធិប្រជាធិតេយ្យ តែខ្វះភាពជាក់ស្តែង។

វាសនា លោក កឹម សុខា ធ្លាក់កូដមកដល់កម្រិតនេះ ក៏អាចដោយសារតែលោក សម រង្សី និងការវាយប្រហាររបស់លោក កឹម សុខា ជាញឹកញយមកលោកនាយករដ្ឋមន្ត្រី។

តើថ្នូរអ្វីអាចអោយលោក កឹម សុខារួចផុតពីគ្រោះធំនេះ?

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s