CNRP ពិបាក សង្ឃឹមនឹងឈ្នះ CPP នៅអាណត្តិក្រោយ

ស្របពេលដែលគណបក្សប្រជាជន បាត់បង់អាសនៈអស់២២ កៅអីក្នុងការបោះឆ្នោត ២០១៣ ភ្លាមៗនោះគណបក្សប្រជាជនបានប្រឹងធ្វើកំណែទម្រង់ដ៏ស៊ីជម្រៅ និងផ្លាស់ប្តូរក្បាលម៉ាស៊ីនក្រសួងមួយចំនួនដែលមិនធ្លាប់មាន ដើម្បីបង្ហាញអោយសាធារណជនឃើញ​ថាខ្លួនកំពុងកែខ្លួន។

កំណែទម្រង់គណបក្សប្រជាជនហាក់មានប្រសិទ្ធិក្នុងការស្តារប្រជាប្រិយភាពខ្លួនក្រោយពីបាត់កៅអីច្រើនដោយសារតែការអនុវត្ត និងដឹក​នាំរបស់ខ្លួន។​ តែអ្នកវិភាគមួយចំនួនបានយល់ឃើញ ថាគណបក្សកាន់អំណាចមិនមានចេតនាពិតប្រាកដក្នុងការធ្វើកំណែទម្រង់ទាំងនោះឡើយ ព្រោះកំណែទម្រង់ខ្លះមិនទាន់ចេញជារូបរាងនៅឡើយ។

ក្រោមការដឹកនាំរបស់គណបក្សប្រជាជនជាង ២០ ឆ្នាំ​មកនេះ ប្រជាជនត្រូវបានគេជិះជាន់ ធ្វើបាប កេងប្រវ័ញ្ចពីអ្នកមានអំណាច និងអាជ្ញាធរ និងរស់នៅយ៉ាងវេទនា និងក្រលំបាកក្រោមស្លាកអភិវឌ្ឍន៍។ ការគម្រាមផ្នែកផ្លូវច្បាប់ និងអយុត្តិធម៌សង្គមជា រឿងដ៏ឈឺក្បាលសម្រាប់ប្រជាជន។ នេះជាការមើលឃើញរបស់ប្រជាជនទូទៅចំពោះការដឹកនំារបស់គណបក្សកាន់អំណាច​នាពេលកន្លងមក​។​

ងាកមកមើលគណបក្សប្រឆាំងដ៏ខ្លាំងតែមួយគត់នោះ គឺគណបក្សសង្រ្គោះជាតិនោះក៏មិននៅស្ងៀមដែរ ពោលគឺកំពុងតែព្យាយាមកែទម្រង់ផ្ទៃក្នុងខ្លួនអោយបានចប់សប់គ្រប់មុនកាលបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នាឆ្នាំ ២០១៧ មកដល់។ វាជារឿងងាយស្រួលថា តែពិបាកធ្វើ ព្រោះរឿងនេះបានកើតឡើងយូរមកហើយ ហើយវាជាចំណោទដ៏ធំសម្រាប់គណបក្សប្រឆាំង ដែលនៅតែជាភាពទន់ខ្សោយចំពោះភាពដឹកនាំរបស់ខ្លួន។

បើទោះបី គណបក្សនេះបានធ្វើការប្រកួតប្រជែងជាង ២ទស្សវត្ស  យ៉ាងណាក៏ដោយ ក៏គណបក្សនេះនេះនៅតែមិនទាន់អាចថាមានភាពចាស់ទុំខាងនយោបាយនៅឡើយទេ។ ហើយគណបក្សនេះនៅមិនទាន់ខ្លាំង ហើយដោយសារគ្មានជម្រើស ទើបគណបក្សប្រឆាំងអាចទទួលបានសម្លេងគាំទ្រច្រើនលើសលប់។

ក្រៅពីគណបក្សកាន់អំណាច គណបក្សប្រឆាំងនៅប្រកួតប្រជែងជាមួយគណបក្សថ្មីៗមួយចំនួន ដែលជាគូប្រកួតប្រជែងមិនធម្មតា​ ដែលមិនអាចមើលស្រាលបានលើរចនាសម្ព័ន្ធ និងកិត្តិនាមប្រធានបក្សថ្មីៗទាំងនោះ។​

តាម​រយៈសន្ទុះគណបក្សប្រឆាំងហាក់ដើរយឺតជាងគណបក្សប្រជាជន សម្រាប់យុទ្ធសាស្រ្ត​​​ និងការគ្រប់គ្រងនៅក្នុងបក្ស ដើម្បីប្រកួតប្រជែនៅអាណត្តិក្រោយ។​

បើគណបក្សប្រឆាំងនៅតែធ្វើដេកលក់ទៀត នោះគ្មានអ្នកណាអាចជួយដាស់អោយភ្ញាក់បានទេ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s