ជីវិតនៅតាមដងផ្លូវ

កុមារតូចៗធ្វើការសុំទាននៅតាមស្តុបសំខាន់ៗមួយចំនួន ជាពិសេសច្រកចេញ​ចូលតាមទីរមណីយដ្ឋានដែលមានភ្ញៀវទេសចរជាតិ​ និងអន្តរជាតិទៅកំសាន្ត។

ក្មេងខ្លះលក់ផ្កា ក្មេងខ្លះខំជូតកញ្ចក់ឡាន ហើយក៏អ៊ុំចាស់ៗដែរ​ ដែលមើលទៅពួកគាត់ពិតជាមានវ័យជរាអស់ហើយ តែមិនមានកូនចៅចិញ្ចឹមពួកគាត់ឡើយ។ ពួកគាត់រស់នៅយ៉ាងវេទនា មិនបានទៅវត្តកាន់សីល​។

ក្មេងខ្លះដល់អាយុចូលរៀនហើយ តែពួកគេបែរជាបានមិនចូលរៀន បែរត្រូវមកសុំទាន​ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារទៅវិញ។ តើអ្នកណាជាអ្នកគិតគូរពីអនាគតពួកគេ។

សាលាក្រុងធ្លាប់ដើរប្រមូលពួកគេទាំងនោះ យកទៅដាក់កន្លែងឯការ និងរស់នៅលំបាកជាងមុនទៅទៀត។ថែមទាំងមើលទៅហាក់ដូចជាព្រៃផ្សៃ និងគ្មានដំណោះស្រាយអ្វីទាល់តែសោះ។ អាជ្ញាធរចូលចិត្តប្រើយន្តការតក់ក្រហល់ ដែលគ្មានលទ្ធផលជាដុំកំភួនទាល់តែសោះ។

ក្មេងៗទាំងអស់ខំប្រឹងទាំងថ្ងៃយប់ ដើម្បីសុំលុយជួយដល់ជីវភាពគ្រួសារ និងដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃ។ ដោយសារតែស្ថានភាពរស់នៅបង្ខំពួកគេមិនបានទទួលការអប់រំ។ នេះជាបញ្ហាដ៏ធំសម្រាប់ធានានូវជីវភាពរបស់ប្រជាជន និងការអប់រំដល់ប្រជាជន។ កម្ពុជាត្រូវការកសាងធនធានមនុស្សអោយសមស្របនឹងសកលភាវូបនីយកម្ម។

វាជារឿងគួរសង្វេគដល់ជីវិតពួកគាត់។ សុវត្ថិភាពសង្គមនៅតែមិនទាន់ធានាបាន ថែមទាំងនៅខ្វះចន្លោះមែនទែន ដែលតម្រូវអោយមានការយកចិត្តទុកដាក់ជាខ្លាំង និងមិនអាចមើលរំលងបានទាល់តែសោះ។ ពិតណាស់ យើងត្រូវដោះស្រាយបញ្ហាជាអាទិភាព តែវាក៏ជាភាពចាំបាច់ ដោយមិនអាចមើលនឹងភ្នែកបានទេ។

 ក្តីសុខរបស់ប្រជាជន ជាបន្ទុកដ៏ធំរបស់រដ្ឋាភិបាល។ យន្តការត្រូវតែមាន ដើម្បីធានានូវសុវត្ថិភាពសង្គម និងជីវភាពរស់នៅរបស់ប្រជាជន៖

-មណ្ឌលចាស់ជរាពិតជាតម្រូវការដ៏សំខាន់ដើម្បីមើលថែរមនុស្សចាស់ជរាដែលគ្មានទីពឹង

-មណ្ឌលកុមារកំព្រាដែលក្រោមការឧបត្ថម្ភរបស់រាជរដ្ឋាភិបាលដើម្បីចៀសវាងនូវការកេងប្រវ័ញ្ចពីជនអគតិមួយចំនួន និងភ្ជាប់ជាមួយការអប់រំ

-បង្កើតសហគមន៍ដើម្បីជួយទំនុកបម្រុងដល់អ្នកខ្សត់ខ្សោយ និងបង្កើតទីផ្សារ និងសកម្មភាពសេដ្ឋកិច្ច ដើម្បីជម្រុញអោយប្រជាជនធ្វើការងារ

-ផ្តល់សេវាសាធារណៈដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រ និងមានការគាំទ្រយ៉ាងពេញទំហឹងដើម្បីធានាថាពួកគេមិនបានចំណាយលុយសម្រាប់ការហូបចុកលើសេវាទាំងនោះ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s