ជំហរគណបក្សប្រឆាំងលើបញ្ហាព្រំដែនហាក់មានភាពរាថយ

អាណត្តិទី ៤ គណបក្សកាន់អំណាចខិតខំដោះស្រាយបញ្ហាដីធ្លីដែលជាបញ្ហារសើបបំផុត  ងាកមកអាណតិ្តទី ៥ រាជរដ្ឋាភិបាលលោក ហ៊ុន សែនយកបញ្ហាព្រំដែនមកធ្វើជារបៀបវារៈ ដើម្បីទាក់ទាញម្ចាស់ឆ្នោត។

ក្រោយពីការព្រមានពីលោក នាយករដ្ឋមន្ត្រីហ៊ុន សែន និងមានចំណាត់ការភ្លាមៗរបស់លោក នាយក រដ្ឋមន្ត្រី ការតាមប្រព័ន្ធតុលាការ គណបក្សប្រឆាំង ហាក់កំពុងតែដកខ្លួនកាន់តែឆ្ងាយលើបញ្ហាព្រំដែន នៅពេល រាជរដ្ឋាភិបាល បើកទូលាយអោយគណបក្សប្រឆាំងចូលរួមដោះស្រាយបញ្ហាព្រំដែន និងទម្លាយការពិត មួយចំនួនក្នុងការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម។ ដើម្បីកុំអោយគណបក្សប្រឆាំងយកបញ្ហាព្រំដែន មកធ្វើជាការចំណេញនយោបាយ ការឃោសនា និងទទួលការគាំទ្ររបស់ខ្លួន គណបក្សកាន់អំណាច បានបានកំពុងបញ្ចប់ភាពចម្រូងចម្រាសបញ្ហាព្រំដែន និងលាតត្រដាងការពិត និងចំណុចខ្សោយដែលខ្លួន ខំលាក់បាំងអស់ពេលជាយូរមកហើយនោះ។

ក្រោយពីចាប់ខ្លួន លោក ហុង សុខហួរក្នុងការធ្វើអត្ថាធិប្បាយលើបញ្ហាព្រដែន បានធ្វើអោយគណបក្សប្រឆាំង មានភាពស្ងប់ស្ងាត់លើបញ្ហានេះស្ទើរតែទាំងស្រុង។

ស្របពេលផ្ទៀងផ្ទាត់ផែនទីរបស់អង្គការសហប្រជាជាតិ ស្រាប់តែមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងចាប់ពីថ្នាក់ កំពូល ដល់មន្រ្តីជាន់ខ្ពស់ផ្សេងទៀតដែលចូលចិត្តជជែករឿងព្រំដែន បានធ្វើដំណើរទស្សនកិច្ច នៅ ក្រៅប្រទេស។ មានចាប់ពីប្រធាន និងអនុប្រធានគណបក្ស លោក អ៊ុំ សំអាន លោក ជៀម ចន្នី លោក ម៉ៅ មុន្នីវណ្ណ និងលោក រៀល ខេមរិន្ទ្រ ជាដើម។ តើទិដ្ឋភាពនេះជារឿងចៃដន្យ ឬក៏គណបក្សប្រឆាំងមានជំហរ មិនច្បាស់លើបញ្ហាព្រំដែនទៅវិញ? មិនតែប៉ុណ្ណោះគណបក្សប្រឆាំងបានចេញលិខិតអោយ មានការចូលរួម ពីអ្នកជំនាញ និងឯកសារនានា ដើម្បីសិក្សា និងធ្វើការសិក្សា វាយតម្លៃលើផែនទី និងការបោះបង្គោល ព្រំដែន អោយបានត្រឹមត្រូវ។

គណបក្សប្រឆាំងហាក់ចាញ់ប្រៀបលើបញ្ហាព្រំដែន ជាមួយនឹងគណបក្សកាន់អំណាច ដែលខ្លួនធ្លាប់តែរិះគន់ ឥតសំចៃមាត់ និងថែមទាំងបានចោទរដ្ឋាភិបាលគ្រប់តែពេលនៅពេលឃោសនារបស់ខ្លួនថា រដ្ឋាភិបាលបាន កាត់ដីអោយយួន និងមិនអើពើរបស់រាជរដ្ឋាភិបាលចំពោះការរំកិលព្រំដែនចូលទឹកដីកម្ពុជា។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s