តើគណបក្សប្រជាធិបតេយ្យមូលដ្ឋានអាចជាក្តីសង្ឃឹមដែរឬទេ?

គ្រាន់តែលឺឈ្មោះគណបក្ស ក៏ឃើញថាថ្មី និងអាចជាទំនុកចិត្ត តែមិនទាន់អាចដឹងថា តើគណបក្សនេះ អាចជាគូប្រកួត​ប្រជែងដើម្បីដណ្តើមកៅអីសភា បានឬក៏អត់ពីគណបក្សធំៗនៅអាណត្តិក្រោយដែរឬទេ? បើមើលទៅម៉ូឌែលដឹកនាំរបស់គណបក្ស គ.ប.ម យកតាមលទ្ធិប្រជាធិបតេយ្យ នៅប្រទេសលោក ខាងលិច ទាំងស្រុង តែមិនប្រាកដថាអាចជោគជ័យក្នុងបិរបទប្រទេសកម្ពុជានោះទេ។

ងាកទៅមើលគុណតម្លៃរបស់គណបក្ស ក្នុងការលើកស្ទួយប្រជាធិបតេយ្យពិតប្រាកដ ស្វែងរកអ្នកដឹកនាំប្រកប ដោយគុណភាព និងស្វែងរកភាពថ្លៃថ្នូររដល់ប្រជាជន និងសុខដុមរមនីយកម្មដល់សង្គម ពិតជាសេចក្តីត្រូវការ បស់ប្រជាជន។ តែទោបីជាមានគុណតម្លៃបែបនេះក៏ដោយ មិនប្រាកដថាគណបក្សបក្សអាចទាក់ទាញ អ្នកបោះឆ្នោតអោយគាំទ្រខ្លួនបានដែរ ព្រោះតែរចនាសម្ព័ន្ធរបស់គណបក្សនៅមានភាពទន់ខ្សោយ និង មានភាព ស្ទើរស្ទាក់នៅឡើយ បើទោះបីគណបក្សប្រឹងប្រែងចម្រាញ់រកអ្នកខ្លាំងមកដើម្បី ដឹកនាំនៅតាមមូល ដ្ឋាន យ៉ាងណាក៏ដោយ។ វាមិនទាន់គ្រប់គ្រាន់អោយមនុស្សជឿជាក់លើគណបក្សនេះនៅឡើយ។

ទោះបីខ្លួនបង្ហាញរស់ជាតិថ្មីដល់ម្ចាស់ឆ្នោត តែរស់ជាតិនេះនៅតែមានជាតិផ្លៀវនៅឡើយ។ ហើយបើទោះ បីជាគណបក្សនេះអាចបានសម្លេងឆ្នោតខ្លះសម្រាប់ការឆ្នោត ឃុំ-សង្កាត់ ក៏វាមិនមែនជាកត្តា កំណត់អោយ គណបក្ស នេះអាចបានកៅសភា ទេ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s