កម្លាំងយុវជន

យុវជនជាកម្លាំងនយោបាយដ៏ខ្លាំង និងរឹងមាំសម្រាប់ការគាំទ្រ និងជាអ្នកណាអាកាត់អោយអ្នកណាឈ្នះ ឆ្នោត។ តែទោះជាយ៉ាងណា យុវជននៅតែត្រូវបានគេប្រើមិនថាពីអ្នកនយោបាយ ឬអង្គការសង្គមស៊ីវិល ឡើយ។ ពួកគេប្រឹងយកយុវជនមកស្ថិតក្រោមការគ្រប់គ្រងរបស់ស្ថាប័នខ្លួន ដើម្បីបម្រើជាផលប្រយោជន៍ បង្កើនឥទ្ធិពល និងមុខមាត់របស់ខ្លួន។

អ្នកនយោបាយបានយកយុវជនជាកម្លាំងជួរមុខដើម្បីជាយុទ្ធសាស្ត្រក្នុងការឈ្នះឆ្នោត និងជោគជ័យក្នុងការ ដឹកនាំប្រទេស។ អ្នកនយោបាយកម្រស្មោះត្រង់នឹងយុវជនណាស់ ពោលគឹពួកគេ ធ្វើយ៉ាងណា អោយ យុវជន ជឿ និងធ្វើការលះបង់ដើម្បីអ្នកនយោបាយតែប៉ុណ្ណោះ។ យុវជនត្រូវបានអ្នកនយោបាយ បោកប្រាស់ ស្ទើរគ្រប់ពេលវេលា។

អង្គការសង្គមស៊ីវិលក៏បានប្រើយុវជនជាកម្លាំងដើម្បីធ្វើសកម្មភាពអោយខ្លួន និងផ្គាប់ចិត្តម្ចាស់ជំនួយ ដើម្បី អោយយុវជនចូលរួមនៅក្នុងការអភិវឌ្ឍ និងកម្លាំងចលកនៅក្នុងសង្គម។ ការប្រើយុវជន ក៏គួរ អោយតម្លៃដែរ មិនមែនធ្វើឡើងត្រឹមតែរូបភាពប៉ុណ្ណោះ។ យុវជនត្រូវបានគេប្រើយ៉ាងច្រើនដើម្បីផល ប្រយោជន៍បុគ្គល ស្ថាប័ន នយោបាយ និងកិច្ចការផ្សេងៗ។

យុវជនជាកម្លាំងទៅមុខ មិនអាចរាថយ និងទៅមុខដោយឥតងាករេ។ យុវជនមានកម្លាំងកាយចិត្ត និងការ ខិតខំប្រឹងប្រែង ដើម្បីជួយជ្រោមជ្រែងវាសនាប្រទេសមួយ ដើម្បីអោយមានការអភិវឌ្ឍទៅមុខជានិរន្តន៍។ ជាថ្មីម្តងទៀត សកម្មភាពដ៏មមាញឹក មិនអាចកាត់ថ្លៃបានធ្វើអោយសង្គមមួយនេះមិនអាច អត់យុវជនបាន ឡើយ។ ឈរលើស្មារតីនេះ និងការតាំងចិត្តរបស់យុវជនកម្ពុជាពិតជាមានមោទនភាព ចំពោះការខិតខំ ប្រឹងប្រែង និងការប្រឹងប្រែងឥតសំចៃ ដើម្បីអនាគតប្រទេស។ ទឹកចិត្តញញឹម រាក់ទាក់ ដោយចិត្តអំណរ ជាការអោយពរជ័យសម្រាប់ក្តីសុខប្រទេសជាតិ។

មតិយុវជនមានតម្លៃ និងត្រូវការអ្នកស្តាប់ មិនមែនពិភាក្សាចោលនោះ។ ស្មារតីជាតិ មោទនភាពជាតិ ក្តីសង្ឃឹម ជាតិរបស់យុវជន ជាវីរភាពដ៏អង់អាចក្លាហាន។ មិនថាយ៉ាងណាទេ ដើម្បីក្តីសុខសង្គម និងប្រទេសជាតិ កម្ពុជាមិនអាចខ្វះបាន នៅការរួបរួមសាមគ្គីគ្នា និងកិច្ចខិតខំប្រឹងប្រែងដើម្បីសហការគ្នា ពង្វាងផ្លូវ កម្ពុជា អោយដើរលើផ្លូវត្រូវ និងមានការរីកចម្រើនឥតងាករេ។ សូមអោយមោទនភាពខ្មែរ និងការដើរទៅមុខ ជួយអោយកម្ពុជាមានមុខមាត់លើឆាកអន្តរជាតិ។ ជាការពិតណាស់ កម្ពុជាត្រូវការ និងមិនអាចខ្វះបាន នូវការខិតខំប្រឹងប្រែង និងការប្រកួតប្រជែងដើម្បីអាចអោយខ្លឹមសារនេះបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ និង មានការស្វាគមន៍ពីគ្រប់ភាគីពាក់ព័ន្ធ។ សូមឧទ្ទិស ការលះបង់ដល់អ្នកខំតស៊ូ និងប្រឹងប្រែង ដើម្បី ប្រយោជន៍ សង្គម និងប្រទេសជាតិ។ឈរលើបរិការណ៍នេះ កម្ពុជាមានភាពរីករាយ ចំពោះអ្វីដែលខ្លួនបាន សម្រេច បាន។ មិនថា យ៉ាងណាទេ កម្ពុជានៅតែដើរទៅមុខ មិនងាយថយចំពោះ ភាពជោគជ័យដែលខ្លួនមាន។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s