វប្បធម៌សន្ទនា ជាជោគជ័យស្រមោល?

វប្បធម៌សន្ទនា វាវិញ្ញាសារដ៏គ្រោះថ្នាក់សម្រាប់គណបក្សនយោបាយទាំងពីរសម្រាប់ជោគវាសនាប្រទេសជាតិ។ វប្បធម៌សន្ទនា បានកំពុងមកជំនួសវប្បធម៌រិះគន់ និងកំពុងតែបិទមាត់អ្នកប្រឆាំងមិនអោយនិយាយ។

វប្បធម៌សន្ទនា នៅតែជាភាពសង្ស័យសម្រាប់អ្នកវិភាគ និងប្រជាពលរដ្ឋទូទៅ។ តើវប្បធម៌សន្ទនាអាចធ្វើអោយមានការផ្លាស់​ប្តូរអ្នកដឹកនាំដោយសន្តិវិធីដែរឬទេ? តើបៀរមួយសន្លឹកនេះ អាចអោយគណបក្សប្រឆាំងឈ្នះឆ្នោត និងឈានដល់ដឹកនាំប្រទេសសម្រាប់អាណត្តិក្រោយដែរឬទេ?

មើលទៅ គណបក្សប្រឆាំង ជាជនរងគ្រោះ និងចាញ់ប្រៀបសម្រាប់វប្បធម៌សន្ទនា។ តាមរយៈវប្បធម៌សន្ទនានេះ បានធ្វើអោយអ្នកគាំទ្រគណបក្សប្រឆាំងកំពុងមានការអាក់អន់ចិត្ត នឹងការទន់ជ្រាយរបស់គណបក្សប្រឆាំង ទៅតាមគណបក្សកាន់អំណាច។ មើលទៅគណបក្សប្រឆាំងដូចត្រូវថ្នាំគណបក្សកាន់អំណាច។ រីឯគណបក្សកាន់អំណាចបានចំណេញយ៉ាងច្រើនពីវប្បធម៌សន្ទនា ដោយកាត់បន្ថយការរិះគន់របស់គណបក្សប្រឆាំង ​និងបានធ្វើអោយគណបក្សប្រឆាំងធ្លាក់ចុះប្រជាប្រិយភាព។

នេះជាការភ្នាល់ដ៏ធំរបស់គណបក្សប្រឆាំង ពោលគឺមួយចានទឹក មួួយចានគោក។ ពោលក្តីសង្ឃឹមសម្រាប់ប្រជាជន ក៏ដូចជាគណបក្សប្រឆាំងចង់បាន គឺនៅលើការផ្លាស់ប្តូរដោយសន្តិវិធី ហើយហ៊ានទទួលស្គាល់ ចាញ់ឈ្នះដោយមិនកំសាក។

គណបក្សប្រឆាំង ហាក់សង្ឃឹមខ្លាំងណាស់ថា អាណត្តិក្រោយខ្លួននឹងឈ្នះឆ្នោត ព្រោះតែគេគិតថា ប្រជាជនគ្មានគណបក្សជាក្តីសង្ឃឹមរបស់ជាតិ ក្រៅពីគណបក្សប្រឆាំងនេះទេ។ តែក្តីសង្ឃឹមរាស្រ្តលើគណបក្សប្រឆាំង នូវមិនទាន់ច្បាស់ ព្រោះតែក្បួនសឹករបស់គណបក្សប្រឆាំង ហាក់ចាញ់ប្រៀបគណបក្សកាន់អំណាច។ គណបក្សប្រឆាំងមើលស្រាលស្ថានការណ៍ឬយ៉ាងណា បានជាដាច់ចិត្តជឿលើវប្បធម៌សន្ទនា។ គណបក្សប្រឆាំងកំពុងដាក់អាយុជីវិតរបស់ខ្លួន ជាមួយវប្បធម៌សន្ទនា ដើម្បីទទួលបានស្រមោលជោគជ័យ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s