ចក្ខុនយោបាយ

ទស្សន និងការយល់ឃើញរបស់មនុស្សម្នាក់ៗលើបញ្ហានយោបាយមានភាពផ្សេងៗគ្នា ទៅតាមចំណេះដឹង បទពិសោធ និន្នាការបស់ខ្លួន​ ការតាមដានរឿងនយោបាយ បូករួមនឹងការប្រឡូកទៅក្នុងឆាកនយោបាយ។

នយោបាយ​ប្រៀប​បាននឹង​ដុំបាយដ៏ក្តៅ ដែលម្នាក់ៗខំដណ្តើមគ្នា ដើម្បីបានញ៉ាំមុនគេ។ បាយដំបូងពិតជាឆ្ងាញ់ តែក៏មិនងាយស្រួលញ៉ាំដែរ។ នៅ​ទីបំផុត នយោបាយ អាចជាបាយក្តាំង ហើយក៏នឹងអាមផ្អូម នៅពេលមិនមានអ្នកចង់ដណ្តើម។ នយោបាយ​ប្រែប្រួល​ទៅតាមស្ថានការណ៍ និងអំណាច។ ភាពចាំបាច់ និងតម្រូវការ ពិតជាបង្ខំអោយយើងត្រូវគិតគូតែពីអំណាច ជាជាងភាពថ្លៃថ្នូរ និងតម្លៃនៅក្នុងសង្គម។ មនុស្សម្នាក់ៗស្អប់បុគ្គលអាត្មានិយម តែពេលខ្លះខ្លួនឯងក៏ធ្វើ​ខ្លួនអោយ​មានភាព​អាត្មានិយមដូច​គេដែរក៏ព្រោះតែអំណាច។

មិនខ្វះ​ទេហេតុផល ដែលត្រូវលើកឡើង ដើម្បីបង្ហាញ និង​ឆ្លុះបញ្ចាំង​នូវបច្ចុប្បន្នភាព​ដែលកើត​មានឡើង។ ទម្លាប់ជារឿង​ត្រូវស្វែងយល់ និងប្រឹងប្រែងដើម្បីយល់នូវអ្វីដែលបានកើតឡើង។ ទស្សនជារួម មនុស្សម្នាក់ៗ​សំឡឹង​ទៅលើរឿងនយោបាយ​ផ្សេងៗគ្នា និងមិន​បានភ្ជាប់គ្នាទេ។ នយោបាយមានខ្លឹម និងគុណតម្លៃផ្សេងៗគ្នា។ ទោះជា​យ៉ាងណាក៏ដោយ ស្ថិតក្នុងបរិការណ៍​ណាក៏ដោយ ក៏​នយោបាយមាននូវអត្ថរស់ និងខ្លឹមសារជារួម គឺជាសិល្បៈ​នៃការ​ដឺកនាំ។ អ្នកដឹកនាំ ត្រូវតែមានអ្នកដើរតាម។ មិនចង់ឈ្លោះ មិនចង់​ប្រកែក មិនចង់ឈ្នះ ចាញ់ តែត្រូវគោរពគ្នា​ទៅវិញទៅមក។ ស្មារតីនេះ បាន​បញ្ជាក់យ៉ាងច្បាស់នូវតម្រូវការសង្គម និងភាព​សមស្របនៅក្នុងសង្គម។ មានភាពចាំបាច់ច្រើនណាស់ ដើម្បីកែប្រែសង្គមមួយនេះ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s