កំណែទម្រង់ ជាអាយុជីវិតគណបក្សប្រឆាំង?

គណបក្សប្រឆាំងទាមទារអោយរដ្ឋាភិបាលធ្វើកំណែទម្រង់ស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធិភាព។ តែគណបក្សប្រឆាំងនៅមិនទាន់អាចកំណែទម្រង់ផ្ទៃក្នុងរបស់ខ្លួនអោយមានប្រសិទ្ធិភាពរបស់ខ្លួននៅឡើយទេ។ ប្តូរកន្លែងឈរជើងរបស់មន្ត្រីរបស់បក្សខ្លួន ដូចជាមិនបានផ្លាស់ប្តូរចនាសម្ព័ន្ធ និងស្តេចក្រាញ់នៅក្នុងបក្សនោះទេ។ អំណាច និងការសម្រេចចិត្តនៅក្នុងកណ្តាប់ដៃ ជនមួយក្តាប់តូច។

នេះជាការប្រឈមរបស់គណបក្សប្រឆាំងដើម្បីអាចឈ្នះឆ្នោតនៅអាណត្តិក្រោយ។ គណបក្សមិនទាន់អាចប្រតិភូអំណាចច្បាស់លាស់នៅឡើy។ អ្នកតំណាងរាស្ត្រមួយចំនួនឡើងតាមខ្សែ និងទឹកប្រាក់សុទ្ធសាធ។ អ្នកមួយចំនួនតូចក៏ជាប់ដោយសមត្ថភាព និងការតស៊ូដើម្បីជាតិមួយនេះ។

គណបក្សប្រឆាំងត្រូវហ៊ានទទួលស្គាល់ការពិត និងត្រូវតែព្រមទទួលអនុសាសន៍របស់អ្នកគាំទ្រចំពោះក្រាញអំណាចរបស់អ្នកបុគ្គលមានឥទ្ធិពលនៅក្នុងបក្ស។ ការគាំទ្រគណបក្សប្រឆាំងដ៏ច្រើនសន្ធឹកសន្ធាប់នេះ មិនមែនគណបក្សប្រឆាំងល្អនោះទេ តែប្រជាជនគ្មានជម្រើសក្រៅពីគណបក្សប្រឆាំងមួយនេះទេ។ តែដើម្បីជោគជ័យពិតប្រាកដ ត្រូវការអោយគណបក្សប្រឆាំងត្រូវធ្វើកំណែទម្រង់ផ្ទៃក្នុងដ៏ពិតប្រាកដ និងត្រឹមត្រូវ។

ស្របពេលឆ្នាំស្លាប់រស់របស់គណបក្សប្រឆាំង គណបក្សប្រឆាំងត្រូវជួបដៃគូថ្មី ដែលមានឆន្ទះ និងការប្តេជ្ញាចិត្តខ្ពស់ជាងគណបក្សប្រឆាំងទៅទៀត។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s