រលូន តែរលាក់

ការវិវត្តចុងក្រោយនៃនយោបាយកម្ពុជា ជាសញ្ញាវិជ្ជមាន តែពោលពេញដោយស្បៃអន្ធការ។ មិនថាពេលនេះ ឬពេលខាងមុខ កម្ពុជាមិនទាន់មានឯកភាពជាតិមួយដ៏រឹងមាំនៅឡើយទេ ពោលមានតែការឯកភាពជាតិពាក់មុខខ្លាដាក់គ្នា។ សូម្បីវប្បធម៌សន្ទនា​ដែលអ្នកនយោបាយខ្មែរកំពុងផ្តួចផ្តើមនេះ និងអបអរសារជាខ្លាំងនោះ ក៏កំពុងត្រដរខ្យល់​ ហើយក៏មិនរំពឹងថាបានយូរដែរ។

នយោបាយប្រៀបដូចខ្លែងដែលត្រូវកម្លាំងខ្យល់បក់បោកឥតស្មានទុក។ វិស័យនយោបាយជារឿង​ដែលត្រូវការ​ភាពចាស់​ទុំនៃគំនិត និងចេះបទបែនតាមស្ថានការណ៍។ តែនយោបាយចង់ចាញ់ ចង់ឈ្នះ ងាប់អស់ប៉ុន្មានមិនខ្វល់ វាជាសោក​នាដកម្មសម្រាប់ប្រទេស ទាំងមូល។ វាជាការបារម្មណ៍ សម្រាប់ប្រទេស និងអនាគតប្រទេសទាំងមូល។ ថ្វីត្បិតតែខ្យល់​មានលំនឹងយ៉ាងណា តែមិនប្រាកដ​ថាគ្មានព្យុះភ្លៀងបាននោះទេ។ ទោះជាយ៉ាងណាការប្រុងប្រយ័ត្នត្រូវតែមាន និងការត្រៀមក៏ត្រូវតែមាន។ ការវិវត្ត​នយោបាយ​បានឈានដល់កម្រិតមួយដែលម្នាក់ៗត្រូវប្រុងប្រ័ត្នខ្ពស់ និងប្រុងប្រៀប​ខ្លួនជានិច្ច។ សម្រាប់មនសិការ និងឧត្តមគតិ ជាការ​មើលថែផ្នត់គំនិតមិនអោយងាករេ និងដើរទៅផ្លូវណាផ្សេងឡើយ។ មិនថាពេលនេះ ឬពេលខាងមុខ អ្នកនយោបាយ​ត្រូវដើរ​យ៉ាងប្រុងប្រ័ត្ន ដោយខ្លាចជាប់អន្ទាក់ និងចូលក្នុងស៊ង។ ការប្រែប្រួលសង្គមត្រូវការតាមដាន និងការវាយតម្លៃ​យ៉ាងខ្ជាប់ខ្ជួន និងត្រឹមត្រូវដើម្បីចៀសវាងការវិវត្តមិនល្អណាមួយ។ វាជាការប្រែប្រួលទៅមុខ មិនអាចត្រលប់ សំដីពេលខ្លះ​វាអាចប៉ះពាល់ តែគំនិតនូវតែបានត្រឹមប៉ុណ្ណឹង។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s