កំហុសឆ្គងនយោបាយ

នយោបាយពេលខ្លះលេងដើម្បីតែប្រជាភិថុត​ ដើម្បីទាញប្រជាប្រិយភាព​ ដើម្បីក្តោបក្តាប់អំណាច គ្មានអ្វីដើម្បីជាតិអ្វីបន្តិចសោះ។ កំហុសឆ្គងអ្នកនយោបាយដែលធ្វើតាមគ្នា ភ្លេចអស់នូវភាពស្មោះត្រង់ជាមួយរាស្ត្រ ។

កំហុសឆ្គងច្រើនណាស់​ដែលអ្នកនយោបបាយគួរតែកែ និងមិនគួរបន្តធ្វើតទៅទៀតឡើយ។ ជាក់ស្តែងអ្នកនយោបាយចូលចិត្តធ្វើតាមគ្នា ជាជាងធ្វើការពិចាណា និងវិភាគរកហេតុផលដើម្បីធ្វើ។ នេះជាការខ្វះ​ខាតដ៏ធំសម្រាប់សង្គមមួយនេះ។ ដោយសារតែចង់អែបអប ធ្វើអោយពួកគេមិនហ៊ានប្រាប់មេខ្លួនថា កំពុងធ្វើខុស ដោយសារខ្លាចមេដកចេញ។

មួយវិញទៀត ​មិនត្រូវមើលរំលងឆន្ទះរបស់រាស្រ្តឡើយ។ ស្តាប់តម្រូវការរាស្ត្រ និងទឹកចិត្តពួកគេដើម្បីយកមកត្រិះរិះពិចារណា។ កុំអត្តនោម័ត ដែលអាចឈានដល់ការបែកបាក់។ ត្រូវរក្សាគោលជំហរ​របស់ខ្លួនអោយបានរឹងមាំ​ កុំរេញាប់ពេក ។

កុំប្រឡែងលេងនឹងភាពស្រពេចស្រពិលដែលនាំអោយរាស្ត្រមិនដឹងធ្វើអ្វី។ កុំចេះតែដើរនិយាយ ហើយដើរបំភ្លេច បង្កជាភាព​មិនស្មោះត្រង់នឹងអ្នកគាំទ្រខ្លួន។ ហើយក៏កុំទុកចន្លោះនយោបាយរវាងអ្នកនយោបាយ និងប្រជាជនអោយ​មាន​គម្លាតឆ្ងាយ​ពេក។ ធ្វើអ្វីក៏គួរវេទិការពិគ្រោះនយោបាយជាមួយអ្នកគាំទ្រ កុំល្អតែមាត់។ ម៉្យាងវិញទៀត វិធីនិយាយតាមតែថ្នាក់លើ ពេលខ្លះមិនអាចធ្វើអ្វីបានទេ មានតែបំផ្លាញជាតិទៅវិញ។ មិនគួរយកជោគវាសនាប្រទេសជាតិធ្វើជាដើមទុនទាល់តែសោះ កុំបង្កើតបញ្ហា​ដល់ប្រទស បើចង់ចូលរួមអភិវឌ្ឍនោះ។ ហើយកុំបណ្តោយអោយនយោបាយ​ជាសោកនាដកម្មសម្រាប់ប្រទេស​ដូចមានក្នុង​ប្រវត្តិសាស្ត្រ កុំនាំគ្នាជាន់ដានចាស់ រួចទើបនាំគ្នាប្រឹងលប់ទៀតនោះ។ កុំបណ្តោយអោយសង្គមមានតែបញ្ហា មិនរកដំណោះស្រាយ។​ កុំចង់តែបង្កើតបក្សពួក ក្រុមរបស់ខ្លួនដោយមិនបានគិតពីអ្វីពេក។ ល្មមកសាងប្រទេសមួយនេះអោយបាថ្កុំថ្កើង និងរីកចម្រើន។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s