ស្តាយដដែរ

នៅវេទិការដែរលោកនាយករដ្ឋមន្រី្តចូលរួម កម្រដែលោកនាយករដ្ឋមន្តី្រមិនមានរឿងកំប្លែងសម្រាប់និយាយណាស់។ មិនត្រឹមតែប៉ុណ្ណឺង លោកនាយក​រដ្ឋមន្ត្រីតែងតែនិយាយការពាររាល់សំដីរបស់ខ្លួនដែលបានវាយប្រហារលើអ្នកដទៃ រឺជ្រៀតជ្រែកភាពឯករាជ្យរបស់ស្ថាប័នផ្សេងៗ ហើយវាយ​ប្រហារ​ភ្លាមៗនូវពេលអ្នកណាម្នាក់វាយប្រហារលោក រឺប៉ះពាល់ដល់អំនាចរបស់លោក។ គ្មានអ្នកណាម្នាក់​អាចចោទថា​នាយករដ្ឋមន្ត្រីនិយាយខុស រឺរំលោភបំពានអំណាចដែលខ្លួនមានឡើយ។ បើហ៊ានវាយប្រហារ ឬរិះគន់​លោកនាយករដ្ឋមន្ត្រីនោះ គឺលោកស្តី​អោយវិញ វាយបកវិញ​ ប្រៀនប្រដៅទៅវិញ និងសើច​ចំអកដល់អ្នកចេះដឹង និងមានវិជ្ជាជីវៈដោយមិនខ្វាយខ្វល់អ្វីឡើយ​។ មិនត្រឹមប៉ុណ្ណឹង លោកក៏អាចប្រើពាក្យអសុរស និងអាចជាការប្រមាថជាដើម។ វាជារឿងសាមញ្ញអស់ទៅហើយ។ អ្នកណាហ៊ានវិភាគសំដីរបស់នាយករដ្ឋមន្ត្រី សុទ្ធតែត្រូវនាយក​រដ្ឋមន្ត្រីស្តី​អោយជាសាធារណៈដោយមិនសំដៅបុគ្គលណាម្នាក់ច្បាស់លាស់ តែអ្នកស្តាប់ដឹងយ៉ាងច្បាស់ ថាលោក​នាយក​រដ្ឋមន្ត្រីកំពុងដៀម​ដាមដាក់អ្នកណាមា្នក់។ លោកនាយករដ្ឋមន្ត្រីមិនដែលបោះចោល​ទម្លាប់របស់ខ្លួនឡើយ។ អ្នកដែលដឹងពីចរិករបស់គាត់ នៅតែមិនឈប់រិះគន់គាត់ ហើយថែមទាំងនៅតែរក្សាគោលជំហរ និងធ្វើទៅតាមវិជ្ជាជីវៈរបស់ខ្លួនដដែរ។ ពេលខ្លះ គាត់ក៏ព្រមាន ល្មមៗបានហើយ ស្មានតែគេមិនដឹង ប្រយ័ត្នប្រឈមមុខនឹងច្បាប់ជាដើម។ វាស៊ាំអស់ហើយ នូវប្រសាសន៍របស់គាត់នោះ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s