នៅស្ងៀមល្អជាង

នៅពេលមានរឿង ឬត្រូវដោះស្រាយបញ្ហាដែលទាក់ទងដល់អ្នកមានអំណាច រឺមានមុខមាត់ មានខ្នងបង្អែក ឬជាខ្សែស្រឡាយអ្នកធំ និងមានឥទ្ធិពល ត្រូវសួរនាំមេមុននឹងសម្រេចចិត្តលើបញ្ហាអ្វីមួយ បើបញ្ហាមិនអាចដោះស្រាយបានទេ ពួកគេហ្នឹងមិនធ្វើអ្វី មានតែធ្វើ​ជាមិនដឹងមិនលឺតែប៉ុណ្ណោះ។ បើមិនសួរថ្នាក់លើទេ ខ្លាចធ្វើខុស ខ្លាចបាត់តំណែង រឺធ្វើអោយប៉ះពាល់អ្នកណាម្នាក់។ បើទោះបីខំធ្វើប្រតិភូកម្មអំណាចមកថ្នាក់ក្រោមយ៉ាងណា ក៏មើល​ទៅការសម្រេចចិត្តធំៗមួយចំនួនក៏ស្ថិតនៅក្នុងមន្ត្រីថ្នាក់ខ្ពស់ដដែរ។ មិនត្រឹមតែប៉ុណ្ណឹង បើហ៊ានធ្វើអ្វីប៉ះពាល់ដល់មេ គឺមិនអាចនៅសុខទេ ពេលខ្លះត្រូវគេដកទៅកន្លែងផ្សេងៗ ពេលខ្លះគេទុកអោយឈរជើងលេង ពេលខ្លះគេទម្លាក់កំហុសអោយទោសទណ្ឌជាដើម។ អញ្ចឹងបានជាមួយៗ ខំប្រឹងយកតែរួចខ្លួន មិនសូវខ្វាយខ្វល់ពីអ្វីឡើយ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s