វប្បធម៌ឈ្នានីសនៅតែមាន

បើទោះបីប្រទេសមានសន្តិភាពយ៉ាងណាក៏ដោយ ក៏ការខ្វែងគំនិតខាងនយោបាយក៏នៅតែមាន និងការឈ្នានីសគ្នាគ្មានទីបញ្ចប់។ ភាគីនីមួយៗមិនខ្វះទំនុក ក្នុងការថាអោយគ្នា និងមួលបង្កាច់គ្នាឡើយ។ វានៅតែបន្តមានដល់សព្វថ្ងៃ។ មិនថាទីណា មិនថាកាលៈទេសៈណា ក៏ភាពមិនត្រូវគ្នាធ្វើអោយម្នាក់ៗឈ្លោះគ្នា និងថាអោយគ្នា ដណ្តើមគ្នាធ្វើតួឯក និងអួតថាខ្លួនត្រូវ ហើយខំវាយប្រហាគូរបដិបក្ខ ថែមទាំងមួលបង្កាច់យ៉ាង​ខុសទំនងទៀតផង។ នៅតែអួតខ្លួនថាត្រូវ បើទោះបីដឹងថាខ្លួនខុស ធ្វើខ្លួនបែបនេះមិនមានអ្នកសរសើរ និងជឿឡើយ។ មិនមែនគេមិនដឹងនូវអ្វីដែលខ្លួននិយាយ ជារឿងបំភ័ន្តនោះទេ តែគេខ្ជិលនិយាយ និងចង់ប្រកែកទេ ព្រោះហត់អត់តែអំពើ។ ល្មមៗបានហើយ កុំធ្វើជាខ្លាំងលើអ្នកខ្សោយធ្វើអ្វី។ ជារឿយៗ បញ្ហាមួយនេះ បានអូសបន្លាយធ្វើអោយជាតិសាសន៍ សហគមន៍ ក្រុមមួយមើលមុខគ្នាមិនត្រូវ និងឌឺដងគ្នាទៅវិញទៅមក នាំអោយបង្កជាជម្លោះ និងអរិយភាពនៅក្នុងសង្គម។ ប្រជាជនត្រូវការអ្នកដឹកនាំពិត និងនិយាយតែការពិត មិនមែនមកនិយាយតែរឿងល្អ ហើយថាអោយ​តែគ្នាទៅវិញ គ្មានអ្វីរីកចម្រើនឡើយ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s