ដំណោះស្រាយនៅឯណា?

ទឹកភ្នែករាស្ត្រ ស្ទើរលិចប្រឹថពី សំលេងទ្រហឹងអឹងកងដូចកង្កែបស្រែកយំនៅពេលភ្លៀងម្តងៗ។ តែមើល​ទៅហាក់ដូចជាមិនអាច​អន្ទងអ្នកដឹក​នាំចាត់វិធានការ និងដោះស្រាយបញ្ហារបស់ពួកគេឡើយ។ តើបញ្ហាទាំង​នេះនូវតែអ្នកដឹកនាំក្រសួង និងស្ថាប័នពាក់​ព័ន្ធនានានមិនអើពើ ដោះស្រាយបញ្ហាទាំងនេះឬយ៉ាងណា?​ បើទោះបី​​ប្រជាជន​ខំអំពាវនាវ​អោ​យមានការជួុយដោះស្រាយបញ្ហាយ៉ាងណា ក៏មិនឃើញភាគី​ពាក់ព័ន្ធ​ចេញ​មុខ​មកដោះស្រាយ​អោយបានឆាប់រហ័ស។ នៅពេលប្រជាជននាំគ្នាហែរញ្ញតិ រឺក៏ធ្វើការដើរបាតុកម្ម មាន​កង​កម្លាំងសមត្ថកិច្ច​មកបង្រ្កាប និងប្រើអំពើហិង្សាទៅវិញ ដូចជាមិនឃើញ​ដំណោះស្រាយ​អ្វីជា​ដុំកំភួនសោះ ពិតជាគួរអោយ​សោកស្តាយមែន។ មិនថាយ៉ាងណាក៏ដោយ ក៏មើល​ទៅអ្នក​ដឹកនាំពេល​ខ្លះមិន​មាន​ចេតនា​ដោះស្រាយបញ្ហា រឹរឿងទាំងនោះឡើយ។ តើពួកគាត់គិតថាវាមិនមែនជាភារកិច្ចរបស់ពួកគាត់​ក្នុងការ​ដោះ​ស្រាយ​ឬយ៉ាងណា? គួរអោយ​ស្តាយដែរដែលបញ្ហាដែលត្រូវការអ្នកដោះស្រាយ​ បែជា​មិនព្រម​ដោះ​ស្រាយ​ទៅវិញ។ ក្រឡេកទៅមើល​ការពិតកន្លងមក ប្រជាជនទទួលភាពអយុត្តិធម៌ មិនចេះចប់ មិន​ចេះហើយ និងមិនស្រាក់ស្រានឡើយ បើទោះជាយ៉ាងហ្នឹងក៏ដោយ ក៏នៅតែមិនកែទម្លាប់ចាស់នេះដដែរ។ នេះបញ្ជាក់​ពីភាពសោះ​អង្គើយ និងការប្រកាន់និន្នាការនយោបាយ​យ៉ាងច្បាស់​​ក្រឡេក។ អ្នកក្រ មិនត្រូវ​គេចិត្តទុកដាក់គ្រប់គ្រាន់ រឺឯអ្នកមានទ្រព្យសម្បត្តិ និងអ្នកមាន​អំនាចត្រូវបានគេយក​ចិត្តទុកដាក់ ខ្លាំង ជាងទៅវិញ។ មើលទៅគួរ​អោយឈឹចាប់ណាស់ បើទោះបីចង់ជួយ ក៏បានត្រឹមកម្លាំងចិត្ត និងភាព​ខ្លោចផ្សារ​ចំពោះទង្វើ​របស់​រដ្ឋាភិបាល។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s