បទពិសោធមិនគ្រប់គ្រាន់ តើអាចធ្វើអី្វបានដែរឬទេ?

ការងារជាច្រើនត្រូវការបទពិសោធ និងជំនាញជាចាំបាច់ ដើម្បីដាក់ពាក្យធ្វើការ និងស្វែងរកមុខតំនែងល្អៗ។​ តើអង្គភាពផ្សេងៗ បានផ្តល់​ឱកាសអោយនិស្សិតបានហាត់ការដែរឬទេ? នេះជាភាពចន្លោះប្រហោង ដែលមិន​គួរមើលរំលង និងធ្វើអោយនិស្សិតបាត់បង់ឱកាសដើម្បីរៀនសូត្រពីកន្លែងធ្វើការ។តើនិស្សិតធ្វើ​ដូច​ម្តេច​​ទើប​អាច​សុំហាត់ការងារក្នុងក្រុមហ៊ុន និងអង្គភាព​នានាបាន? នេះជាបញ្ហា​ដែលសកល​វិទ្យាល័យនានា​គួរមាន​កន្លែង​ដែលធ្វើការទំនាក់ទំនងរវាងក្រុមហ៊ុន និងនិស្សិត ដែលអាច​​អោយ​និ​ស្សិត​មានឱកាស​ទទួល​បានបទ​ពិសោធ និងស្គាល់ពីពិភពការងារបានកាន់តែទូលំទូលាយ និងបើកទ្វារជីវិតសម្រាប់ពួកគេ។​​​​និសិ្សត​ជាច្រើន​​ខ្វះ​បទពិសោធ​ដែលជាឧបសគ្គដ៏ធំក្នុងការស្វែងរកការងាររបស់ពួកគេ។ ការរៀនមួយមុខ និង​ត្រឹមតែ​សញ្ញាប័ត្រមួយសន្លឹក​ពិតជាមិនគ្រប់គ្រាន់ទេ ក្នុងការរកការងាដ៏ល្អមួយនោះ។ ការជ្រើសរើសមុខវិជ្ជាជំនាញ និង​​​​​ការ​​យល់ពីច្បាស់ពីទីផ្សារ​ការងារ​ក៏ជាកត្តាដ៏សំខាន់​ក្នុងការស្វែងរកការងារដ៏ល្អ និងសមស្រប​នឹងទីផ្សារ​ការងារ។ បើដឹងថាវាជាចំនុចសំខាន់ហើយ ហេតុអ្វីនៅតែមិនអើពើទៀត តើនេះមកពីហេតុអ្វីដែរ?

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s