អ្នកដឹកនាំស៊េរីចាស់ ពិតជាដើរមិនលឿនមែនទេ?

និយាយដដែរៗ មិនដែរឃើញកែប្រែអ្វីជាដុំកំភួនសោះ ហើយបែរជាខំបន្ទោសមន្ត្រីថ្នាក់ក្រោម ហើយថែមទាំង​និយាយ​ថា​ខ្លួន​មិនដឹង​អីផងទៀត ពិតជាហ៊ានមែនសូមសរសើអ្នកដឹកនាំស៊េរីចាស់។ តើពាក្យសំដីទាំងនេះ ធ្វើអោយក្មេង​ជំនាន់​ក្រោយ​យល់​យ៉ាងណាទៅ?  នៅពេលស្តាប់ មានអារម្មណ៍គួរអោយអស់សំណើច ព្រោះប្រជាជនមួយប្រទេសចាប់​អារម្មណ៍លើបញ្ហាដែលបានកើតឡើង បែរជា​អ្នកដឹកនាំ​មិនដឹងអីទៅវិញ តើសំដីអញ្ចឹងៗ នៅមានប៉ុន្មានដងទៀត? មិនឃើញអ្វីជាផ្លែផ្កាសោះ សម្រាប់សំដីអ្នក​ដឹកនាំដែលនិយាយ​ខ្លាំងអោយ​ប្រជាជនសាទរ​ តែមិនមែនជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋទេ។ ពេលនិយាយព្រមានខ្លាំងៗ និងស្តីអោយមន្ត្រី​របស់ខ្លួន បែរជាអ្នក​ខ្លះផ្ទុះ​សំណើច​ទៅវិញ តើសំដីទាំងនោះពួកគេស្ទើរតែមិនជឿឬយ៉ាងណា? ប្រសាសន៍ថ្នាក់ដឹកនាំទាំងមូល បែរជាមិនធ្វើតាម តើបទ​បញ្ជាទាំងនោះ​គ្មាន​ប្រសិទ្ធិភាពឬយ៉ាងណា? មិនថាស្ថិតក្នុងកាលៈទេសៈណាទេ បញ្ហាដែល​ចាក់ស្រេះ​នៅតែមិនអាចទប់ស្កាត់ មិនថាថ្នាក់​ដឹកនាំនិយាយ​បែបណាក៏ដោយ? តើវាជារឿងគួរអោយអស់សំណើច នៅពេលថ្នាក់ដឹកនាំទើបតែធ្វើជាដឹង​ថាបញ្ហាទាំងនោះមានមែន? ថ្នាក់​ដឹកនាំ​តែងតែ​អួតខ្លួនឯងថាខ្លួនខ្លាំងខាងចារកម្ម តែបញ្ហាបែបនេះ បែរជាមិនដឹង ពេលស្តាប់​ទៅអស់ពាក្យ​ហ្នឹងថ្លែង កប់យោបល់ រកអ្វី​មកថ្លាថ្លែង​ក៏មិនចេញដែរ។​ ងាកទៅមើលកូនចៅខ្លួនឯង ក៏មិនដាក់ទោសទណ្ឌថែមទៀត គ្រាន់តែ​ស្តីបន្ទោសជាសាធារណៈ​ប៉ុណ្ណោះ និងថាកុំ​អោយករណីនេះកើតឡើងទៀត។ ថ្នាក់ដឹកនាំបានបោះពាក្យសំដីថា បើគ្មានសមត្ថភាព ដោះស្រាយទេ លាលែង​តំណែងទៅ។ និយាយបែបនេះ ដូចនិយាយដាក់ខ្លួនឯងអញ្ចឹង មើលទៅនិយាយ​មិនចេះអៀនខ្មាស​ខ្លួនឯងសោះ។ ថាអ្នកដឹក​នាំជើង​ថ្មីមិនថា ដឹកនាំរាប់ទស្សវត្សហើយហ្នឹង តែមើលទៅ​ដឹកនាំដូចកូនក្មេង​។ បែរជានិយាយយ៉ាងធូរ ថាខ្លួនអត់ដឹង និងមិន​បាន​ទទួល​អ្វីបន្តិច។ តើយើងគួរជឿសំដីបែបនេះដែរឬទេ? មិនល្អស្តាប់ហើយ ថែមទាំងមិនល្អ​ក្នុងការយកគំរូតាមទៅទៀត ពិតជា​បន្សល់​នូវកេរដំណែរ ដ៏អាក្រក់មិនគួរអោយអ្នកជំនាន់ក្រោយយកគំរូតាមទាល់សោះ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s