អ្វីជាជំហ៊ានបន្ទាប់?

មើលទៅប្រជាជនប្រកបរបររកស៊ី និងរស់នៅធម្មតា ហាក់ដូចជា​មិនមានរឿងអ្វីសោះ? មានអ្នក​ខ្លះមិនចាប់អារម្មណ៍ ការវិវត្តនយោបាយ នៅក្នុង ប្រទេសទេ ថែមទាំងអ្នកខ្លះមិនចង់ដឹង មិនចង់លឺ​ពីរឿង​នយោបាយ​អ្វីទេ ដោយថាពួកគេមិនចាប់បាច់គិតទេ ថ្នាក់ដឹកនាំគេចេះធ្វើហើយ  ស្របពេលការ​ប្រកួតបាល់ទាត់ពិភពលោកកំពុងតែចាប់ផ្តើមផងនោះ មនុស្សមួយចំនួន​ចាប់​អារម្មណ៍​រឿងភ្នាល់បាល់ និងតាមដាន​ព្រឹត្តិការណ៍ពិភពលោកនេះ​ បែរជាមិនសូវតាមដាន​ស្ថានការណ៍​នយោបាយ ហើយអ្នក​នយោបាយ​ហាក់ដូចនៅស្ងៀមបន្ថែមទៀត។ តែអ្នកចង់ដឹងរឿង​ស្ថានការណ៍​នយោបាយ ពេលជួបគ្នា​ម្តងៗ តែងតែ​សួរគ្នាម៉េច​ហើយស្ថានការណ៍ មានរឿងអីថ្មី មានដឹងរឿងអ្វីថ្មី? ម្នាក់ៗ​ហាក់ឆ្ងល់ តើស្ថាន​ការណ៍ន​យោបាយ នៅតែដូចមុន មិនមានអ្វីទៅមុខ មិនមាន​ផ្លាស់ប្តូរ​ទៅមុខឬយ៉ាងណា? មិនទាន់​ប៉ុន្មានផង មើល​ទៅគ​ណបក្សសង្គ្រោះជាតិ​ហាក់ដូច គ្មានជម្រើស មានតែ​សម្របសម្រួល​ជាមួយ​គណបក្ស​ប្រជាជន​ដើម្បីស្ថិរភាពប្រទេស ហើយក៏មិនអាច​ធ្វើអ្វីទៀត។ នេះជា​សញ្ញាបង្ហាញ​ថា​គណបក្ស​សង្គ្រោះ​ជាតិ ហាក់ដូចចុះខ្សោយ ទាំងប្រជាប្រិយភាព និងការទូត ដែលអាចនិយាយ​ថាគ​ណបក្ស​​​​សង្គ្រោះ​​ជាតិ​​កំពុងឆបោកប្រជាជន ព្រោះតែខ្លួនមិនអាចធ្វើអ្វីដែលសន្យា​ជាមួយរាស្ត្រ។ ពេលខ្លះ​គណបក្សសង្គ្រោះ​ជាតិមិនបាន​យល់ច្បាស់​ពី​ច្បាប់​អន្តរជាតិ និង​លក្ខណន្តិកៈ​ឡើយ។ នៅពេល​ដែល​គណបក្ស សង្គ្រោះជាតិ​យកបញ្ហា​​អ្វីមួយ​ទៅឆាក​អន្តរជាតិ មិនដែលឃើញទទួល​បានអ្វី​ជោគជ័យ និង​ជាដុំកំភួនអ្វីឡើយ គឺមានតែយូរ​ៗទៅដូច ជាបាត់ដំនឹង សូន្យឈឹង ហើយក៏មិន​ឃើញ​លើករឿង​នេះមកទៀតឡើយ។ តើគណបក្សសង្គ្រោះ​ជាតិ​​អាចផ្តល់​ក្តី​សង្ឃឹម​​ដល់​ប្រជាជន​​ដែរឬទេ? មើលទៅ​គណបក្ស​សង្គ្រោះ​ជាតិ ក៏មិនរឹងមាំប៉ុន្មានដែរ ហាក់មើល​ទៅនៅតែ​មានស្រពេច​ស្រពិល និង​អូសបន្លាយពេល​វេលា​អោយ​ប្រជាជនអស់ជំនឿចិត្ត។ មេដឹក​ឧស្សាហ៍​​ចេញទៅ​ក្រៅស្រុក ហើយ​​ពេលត្រលប់វិញ​ម្តងខំអួត​ថាទទួលបានជោគជ័យណាស់លើ​វិស័យ​ការទូត តែមើលទៅ​ដូចជា​មិនមាន​ការវិវត្ត​អ្វីជា​ដុំកំភួនសោះ។ មើលទៅគណបក្ស​ប្រឆាំង​មិនបាន​ជូន​សារ​ដល់ប្រជាជនប៉ុន្មាន​សោះនា​ពេលបច្ចុប្បន្ន។ អ្នកគាំទ្រ​ដូចជាមិនដឹងថា​តើគណបក្សប្រឆាំង​កំពុងធ្វើអ្វីសោះ សូម្បី​តែសារ​តាម​ប្រព័ន្ធសង្គមក៏​មិន​បាននិយាយពីអ្វីដែរ។ មើលទៅអ្វីៗ​ហាក់ដូចជាស្ងប់ស្ងាត់ ហើយមើល​ទៅ​ប្រហែល​ជាបែបនេះ ដល់បោះឆ្នោត​ម្តង​​ទៀត​ហើយមើលទៅ។ ហេតុអ្វីបានជាប្រជាជន និងគណបក្ស​ប្រឆាំងមិន​អាច​ជឿគណបក្សកាន់​អំនាច​ដែល​ដឹកនាំប្រទេស​ជាងបី​ទស្សវត្សមកហើយនោះ?

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s